• សម្តេចចៅហ្វាវាំង គង់ សំអុល ចុះពិនិត្យដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅខេត្តពោធិ៍សាត់

    photo_2018-02-17_13-51-37

    (ពោធិ៍សាត់)៖​ សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នៅខេត្តពោធិ៍សាត់ សម្រាប់មណ្ឌលភូមិភាគទី៧។ ពិធីនេះធ្វើឡើងនៅស្នាក់ការគណបក្សខេត្ត ក្រោមវត្តមាន ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ខូយ សុខា ទីប្រឹក្សាគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត សមាជិកសមាជិកាគណៈអចិន្ត្រៃយ៍គណបក្សខេត្ត អភិបាលរងខេត្ត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ រួមនឹងប្រតិភូអមដំណើរជាង៤០នាក់។ ឯកឧត្តម ម៉ៅ ធនិន បានជម្រាបជូនពីសកម្មភាពការងារឃោសនា ចុះតាមស្រុកជួបអង្គបោះឆ្នោតផ្ទាល់ រយៈពេលកន្លងមក និងទិសដៅប៉ុន្មានថ្ងៃទៅមុខទៀត ព្រមទាំងបានរាយការណ៍លម្អិត ពីកម្មវិធីរៀបចំគ្រប់គ្រងដល់អង្គបោះឆ្នោត សម្រាប់ថ្ងៃបោះឆ្នោត។ ក្នុងនោះឯកឧត្តមបានបញ្ជាក់ថា នឹងរៀបចំកម្មវិធីបោះឆ្នោតសាកល្បង ដើម្បីពិនិត្យមើលអង្គបោះឆ្នោតត្រឹមត្រូវ ឬយ៉ាងណា ដើម្បីកែសម្រួល និងណែនាំមុន។ សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល […]

    sovanney lor | កម្ភៈ ១៧, ២០១៨ ១:៥៦ ល្ងាច

  • ឯកឧត្តម ម៉ៅ ធនិន ផ្តាំផ្ញើដល់អង្គបោះឆ្នោតទូទាំងស្រុកភ្នំក្រវាញ និងទូទាំងក្រុងពោធិ៍សាត់ ត្រូវថែទាំសុខភាពឲ្យបានល្អ​ ដើម្បីគូសសន្លឹកឆ្នោតឲ្យចំគោលដៅ​

    WhatsApp Image 2018-02-14 at 3.28.20 PM(1)

    (ពោធិ៍សាត់)៖ នៅថ្ងៃទីប្រាំ​ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ ដែលត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តផ្តាំផ្ញើដល់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទាំង៥១រូប ទូទាំងស្រុកភ្នំក្រវាញ និង៤៩រូប ទូទាំងក្រុងពោធិ៍សាត់ ធ្វើយ៉ាងណាថែទាំសុខភាពឲ្យបានល្អ​ ដើម្បីចូលរួមគូសសន្លឹកឆ្នោតឲ្យចំគោលដៅ​ និងសូមកុំឲ្យអវត្តមាន​ ជាពិសេសសូមភ្ជាប់នូវឯកសារដែរពាក់ព័ន្ធ​ ដែលគ.ជ.ប​ បានកំណត់។ ឯកឧត្តម ម៉ៅ ធនិន មានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយអង្គបោះឆ្នោត ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីឯកឧត្តម​ ទី​ នរិន្ទ​ ប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ​ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិកាគណបក្សខេត្ត បេក្ខជនសមាជិកព្រឹទ្ធសភា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុមប្រឹក្សា ស្រុក ក្រុង ឃុំ សង្កាត់ និងថ្នាក់ដឹកនាំគណបក្ស ស្រុក ក្រុង ឃុំ សង្កាត់ យ៉ាងច្រើនកុះករ។ ឯកឧត្តមប្រធានគណបក្សខេត្តបានលើកឡើងថា ដើម្បីឱ្យកិច្ចដំណើរបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យនោះ ឯកឧត្តមបានផ្តល់អនុសាសន៍ និងអំពាវនាវដល់លោក លោកស្រីអង្គបោះឆ្នោត […]

    sovanney lor | កម្ភៈ ១៥, ២០១៨ ២:៥១ ល្ងាច

  • អភិបាលខេត្តពោធិ៍សាត់ ដាក់ឱសានវាទ​ ឲ្យអ្នកលក់ដូរជុំវិញ​ផ្សារថ្មី ត្រូវរម្កិលទំនិញដែលដាក់តាំងលក់ថយក្រោយ…

    27798049_983139158501719_5691596323193730521_o

    (ពោធិ៍សាត់)៖ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ បានប្រកាសដាក់ឱសានវាទ​ ឲ្យអាជីវករ​ ក៏ដូចជាអ្នកលក់ដូរក្នុងផ្សារ​ និងទីប្រជុំជនជុំវិញ​ផ្សារថ្មីពោធិ៍សាត់​ ក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ​ ចិន-វៀតណា​ម​ ត្រូវរម្កិលទំនិញដែលដាក់តាំងលក់ថយក្រោយ​ ទៅតាមការកំណត់របស់សន្តិសុខ​ និងសណ្តាប់ធ្នាប់ផ្សារ​ ដើម្បីឲ្យសាកសមជាខេត្ត​ ដែលទទួលបានជ័យលាភីទីក្រុងស្អាត​ ផ្ការំដួល២ទង​ ហើយនឹងឈានទៅរកផ្ការំដួល៣ទង​ នាពេលឆាប់ៗខាងមុខ។​ មួយគ្នានោះ​ ក្រុមសន្តិសុខផ្សារ​ ត្រូវធ្វើតេស្តទុយោទឹកពន្លត់អគ្គិភ័យជាប្រចាំ​ ជៀសវាងមានករណីប្រធានសក្តិណាមួយកើតឡើង​ បែរជាមិនដំណើរ​ការ។ ឯកឧត្តម​អភិបាលខេត្ត​ បានលើកឡើងក្នុងឱកាស​ ចុះសំណេះសំណាលសួរសុខទុក្ខ​ និងដោះស្រាយក្តីកង្វល់​ ជូនអាជីវករផ្សារថ្មីពោធី៍សាត់​ កាលពីថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​៕ (Ti Amo)

    sovanney lor | កម្ភៈ ១២, ២០១៨ ១:៤៩ ល្ងាច

  • ជប៉ុនផ្ដល់អគារសិក្សា១ខ្នង ដល់អនុវិទ្យាល័យដាច់ឆ្ងាយពីគេមួយក្នុងខេត្តពោធិ៍សាត់, អភិបាលខេត្តអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់

    fn-2018-02-05-12-35-02-0

    ​(ពោធិ៍សាត់)​៖​ អគារសិក្សាមួយខ្នងមាន៤បន្ទប់ ដែលទើបស្ថាបនារួច នៅក្នុងអនុវិទ្យាល័យរហាទិល ស្ថិតក្នុងភូមិរហាទិល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ លោកអភិបាលស្រុកបាកានបានជម្រាបជូនថា ភូមិរហាទិលនេះ ជាភូមិមួយនៅចុងកាត់មាត់ញក ឆ្ងាយដាច់ស្រយាលពីគេ មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ​ ពីទីរួមខេត្ត។ ពីមុនតំបន់នេះជាតំបន់ភ្នក់ភ្លើងសង្គ្រាម ផ្លូវក៏លំបាកធ្វើដំណើរ ហើយមានប្រជាពលរដ្ឋរស់នៅមិនដល់ ១០គ្រួសារផង។ ដោយសារឆ្ងាយពីសាលារៀន ទើបនៅឆ្នាំ១៩៩៨ លោក ម៉ុះ ម៉ុន មេបញ្ជាការវរសេនាតូចលេខ១ បានផ្ដល់ដីមួយហិចតាបង្កើតសាលារៀននៅទីនោះ។ ចៅហ្វាយស្រុកបាកានបានបន្តថា នៅឆ្នាំ២០១៣ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានសាងសង់អគារសិក្សាមួយខ្នង៥បន្ទប់ធ្វើអំពីថ្ម បំពាក់ដោយកៅអី តុ និងក្ដារខៀន ព្រមទាំងឧបត្ថម្ភសម្ភារសិក្សាជូនដល់សិស្សានុសិស្សជាបន្តបន្ទាប់។ ដោយចំនួនសិស្សមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នៅឆ្នាំ២០១៥-២០១៦ អាជ្ញាធរមូលដ្ឋានបានស្នើសុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បង្កើតជាអនុវិទ្យាល័យរហាទិល។ ក្រោយមកនៅឆ្នាំ២០១៧ សប្បុរសជនឈ្មោះ ឃួន យូ […]

    sovanney lor | កម្ភៈ ៥, ២០១៨ ៤:៣៩ ល្ងាច

  • អភិបាលខេត្តពោធិ៍សាត់ ផ្ញើសារលិខិតជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងឱកាសខួបកំណើតគម្រប់៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

    mtn

    (ពោធិ៍សាត់)៖ នាឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីខួបកំណើតរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា គម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្ដមបណ្ឌិត ម៉ៅ​ ធនិន​ និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សា​ គណៈអភិបាល ​កងកម្លាំងប្រដាប់អាវុធ​ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់​ លោកគ្រូ​ អ្នកគ្រូ​ ព្រះសង្ឃ​ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សូមទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាញាណឈ្លាសវៃ ដើម្បីបន្តដឹកនាំស្ថាប័នព្រឹទ្ធសភា ឲ្យទទួលបាននូវសមិទ្ធផល ជូនជាតិមាតុភូមិកាន់តែធំធេងថែមទៀត។ ជាថ្មីនៃឱកាសមហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

    sovanney lor | កម្ភៈ ៥, ២០១៨ ៤:២០ ល្ងាច

  • លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ផ្ញើសារលិខិតជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងឱកាសខួបកំណើតគម្រប់៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

    hct

    (ពោធិ៍សាត់)៖ នាឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីខួបកំណើតរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា គម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ព្រមទាំងសមាជិកា សមាគមទូទាំងខេត្តពោធិ៍សាត់ សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សូមទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាញាណឈ្លាសវៃ ដើម្បីបន្តដឹកនាំស្ថាប័នព្រឹទ្ធសភា ឲ្យទទួលបាននូវសមិទ្ធផល ជូនជាតិមាតុភូមិកាន់តែធំធេងថែមទៀត។ ជាថ្មីនៃឱកាសមហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

    sovanney lor | កម្ភៈ ៥, ២០១៨ ៤:១៩ ល្ងាច

  • អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រារព្ធពិធីបុណ្យឡើងអ្នកតាឈើទាលទោល នៅបឹងព្រះពន្លៃ នៃទីដ្ឋានសត្វស្លាបព្រៃចម្រុះ

    photo_2018-02-03_22-39-00

    (ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឡើងអ្នកតាឈើទាលទោល ឬលោកតាថ្មអណ្តែត ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន ជូនប្រជាពលរដ្ឋ​ក្នុងភូមិ​ស្រុក ​និងដើម្បីរក្សាទំនៀមទម្លាប់​បែប​បុរាណ របស់ប្រជាពលរដ្ឋនៅទីនោះ។ ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណបឹងព្រះពន្លៃ ស្ថិតក្នុងភូមិព្រះពន្លៃ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ទី ថានី នាយកប្រតិបត្តិនៃអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំផ្ទះរុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ បើតាមលោកពូ ឈៀង ប្រជាពលរដ្ឋឃុំផ្ទះរុង បានឲ្យដឹងថា ពីដើមនៅក្នុងបឹងព្រះពន្លៃ មានសសរកី​ឈើ ដាំ​ក្នុង​ទឹក និងមានអ្នកតាមួយកាន់រក្សា ការពារ ឈ្មោះអ្នកតាឈើទាលទោល ឬលោកតាថ្មអណ្តែត។ ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​៣រោច ខែមាឃ អ្នកភូមិ​ក្នុង​តំបន់បឹងព្រះពន្លៃ តែង​ប្រមូលផ្តុំ​គ្នា ដើ​ម្ប​រៀបចំ​ទំនៀម​ឡើងអ្នកតាឈើទាលទោលនេះ ដើម្បី​រក្សាទំនៀមទម្លាប់​បែប​បុរាណ និង​ចង់​បង្ហាញថា​ពួកគាត់ នៅតែ​រក្សា​ជំនឿ​អ​រូបិយ​មិនអាច​បំភ្លេច​ ​បើទោះបី​ជាសម័យកាល​នេះមានការ​រីកចម្រើន​ទៅហើយ​ក្តី​។ អ្នកខ្លះ​យក​បាយ​សម្លរ បង្អែមចម្អាប គ្រឿង​សំណែន​ផ្សេងៗ ពិសេស​គឺ​នំ​បញ្ចុក​តែម្តង​ពី​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​យក​សែនអ្នកតា សុំ​សេចក្តីសុខ​ចម្រើន​ក្នុង​គ្រួសារ និង​ក្នុងភូមិ​ស្រុក​របស់ខ្លួន​។ […]

    sovanney lor | កម្ភៈ ៣, ២០១៨ ១០:៤២ ល្ងាច

  • អភិបាលខេត្តពោធិ៍សាត់ ផ្តើមរៀបចំពិធីពិសាបាយសាមគ្គី អបអរសាទរ ខួបលើកទី៣៩ ទិវាជ័យជម្នះ ៧មករា មានអ្នកចូលរួមជិត២ពាន់នាក់ (Video inside)

    photo_2018-01-08_00-05-39

    (ពោធិ៍សាត់)៖ នៅល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ ក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ មានរៀបចំពិធីជប់លៀងពិសាបាយបាយសាមគ្គី ដើម្បីអបអរសាទរ ខួបលើកទី៣៩ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ – ០៧ មករា ២០១៨) ដោយមានការចូលរួមពី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាជីវករ សិប្បករ និងពាណិជ្ជករ ជិត២ពាន់នាក់ ក្រោមគំនិចផ្តួចផ្តើម របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ថ្ងៃនេះជាថ្ងៃកំណើតទី២ គម្រប់ខួប៣៩ឆ្នាំ នៃមហាជ័យជម្នះជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់រានឡើងវិញបានទាន់ពេលវេលា។ ផ្អែកលើមូលដ្ឋានមហាជ័យជំនះនេះហើយ ទើបប្រជាជនកម្ពុជាទូទាំងប្រទេសមានអ្វីៗនៅថ្ងៃនេះ និងមានអនាគតប្រកបដោយក្តីសង្ឃឹម។ ឯកឧត្តមបានថ្លែងទៀតថា […]

    sovanney lor | មករា ៨, ២០១៨ ១២:១០ ព្រឹក

  • ព្រះចៅអធិការវត្តព្រែកស្តី ប្រគល់អង្ករ៤តោន និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនរដ្ឋបាលខេត្តពោធិ៍សាត់ និងសមាគមនារីខេត្ត ដើម្បីត្រៀមចែកជូនដល់ជនចាស់ជរាគ្មានទីពឹង និងពលរដ្ឋក្រីក្រ (Video inside)

    IMG_3381

    (ពោធិ៍សាត់)៖ ព្រះតេជគុណ នូវ សុគន្ធថៃ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី នារសៀកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨នេះ បានប្រគល់អង្ករចំនួន៤តោន និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ជូនរដ្ឋបាលសាលាខេត្តពោធិ៍សាត់ និងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដើម្បីត្រៀមជួយសង្គ្រោះ ដល់ជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ។ ពិធីប្រគល់ទទួលអង្ករ និងសម្ភារៈប្រើប្រាស់ខាងលើនេះ ធ្វើឡើងនៅលើសាលាឆាន់វត្តហង្សាបិតិ ហៅវត្តព្រែកស្រី ស្ថិតនៅក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស, លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកប្រតិបត្តិ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត និងសមាជិកាសាខាសមាគមនារីខេត្តយ៉ាងច្រើនកុះករ។ ព្រះតេជគុណ នូវ សុគន្ធថៃ ហៅលោកតាហួរ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី មានសង្ឃដិកាថា ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់ […]

    sovanney lor | មករា ៦, ២០១៨ ៤:៤៧ ល្ងាច

  • កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់​ ក្នុងខេត្តពោធិ៍សាត់

    5048B83C-3DDA-4981-A216-540A8CFA122C

    https://www.facebook.com/pursatprovincialhall855/videos/2050942981862144/ (ពោធិ៍សាត់)៖​ ឯកឧត្តម ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៤​ ខែធ្នូ​ ឆ្នាំ២០១៨​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់ ដែលរៀបចំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅសាលប្រជុំស្នងការនគរបាលខេត្តពោធិ៍សាត់។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញាសាលាដំបូងខេត្ត ស្នងការ ស្នងការរងគរបាលខេត្ត មេបញ្ជាការ បញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង ស្រុក អធិការ អធិការរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំងតំណាងសមាគមជនជាតិវៀតណាម ក្នុងខេត្តបាត់ដំបងផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង បានមានប្រសាសន៍ថា​ […]

    sovanney lor | មករា ៤, ២០១៨ ១០:១០ ព្រឹក



ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧