• សមាជិក និងសកម្មជនសំខាន់ៗរបស់ CNRP ប្រមាណ១៣៩នាក់ នៅសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ បានដើរចេញគណបក្ស ដោយសារខកចិត្តមានមេដឹកនាំក្បត់ជាតិ

    IMG_8916

    (ពោធិ៍សាត់)៖ ការដើរចេញពីគណបក្សសង្គ្រោះជាតិ (CNRP) បានផ្ទុះឡើងសារជាថ្មី ដោយសារតែពួកគេអស់ជំនឿលើក្បាលម៉ាស៊ីនដឹកនាំ មានជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ដែលមិនអាចលើកលែងឲ្យបាន។ ជាក់ស្តែងនាពេលថ្មីៗនេះ សមាជិក និងសកម្មជនសំខាន់ៗ របស់គណបក្សសង្គ្រោះជាតិ (CNRP) ប្រមាណ១៣៩នាក់ មកពីភូមិដូនអី សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានសម្រេចចិត្តចាកចេញពីបក្ស ហើយមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ដែលពិធីប្រកាស ត្រូវបានធ្វើឡើងនៅបរិវេណផ្ទះលោក ម៉ៅ វ៉ាន និងលោកស្រី ឃៀក ប៊ុនធី ស្ថិតក្នុងភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ក្រោមវត្តមានលោកស្រី ជុក សុផានី សមាជិកគណបក្សខេត្ត លោក សំរិទ្ធ អេង ប្រធានគណបក្សក្រុង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។ លោក សំរិទ្ធ អេង ប្រធានគណបក្សក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលសមាជិក CNRP បានសម្រេចចិត្តចាកចេញ មកចូលរួមការងារ ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈសកម្មភាពមនុស្សធម៌ជាក់ស្តែងរបស់លោក […]

    sovanney lor | តុលា ៥, ២០១៧ ៨:៤៥ ល្ងាច

  • រដ្ឋបាលខេត្តពោធិ៍សាត់ ចេញញត្តិគាំទ្រ​ចំណាត់ការតាមផ្លូវច្បាប់របស់រាជរដ្ឋាភិបាល និងស្ថាប័នសមត្ថកិច្ចលើបុគ្គល កឹម សុខា រឿងក្បត់ជាតិ (Video inside)

    Untitled-1

    (ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទាំងអស់​ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញញត្តិគាំទ្រចំពោះ ចំណាត់ការតាមផ្លូវច្បាប់ របស់រាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ច លើបុគ្គល កឹម សុខា ដែលបានឃុបឃិត និងរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាមួយបក្ខពួក និងជនបរទេសមួយចំនួន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អធិបតេយ្យភាព និងឯករាជ្យជាតិ ដែលជាទង្វើក្បត់ជាតិ។ នៅក្នុងញត្តិគាំទ្រនេះ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅក្នុងខេត្ត សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការក្នុងការចាប់ខ្លូនបុគ្គល កឹម សុខា ដែលជាទង្វើក្បត់ជាតិ មិនអាចលើកលែងឲ្យបានយកមកផ្តន្ទាទោសតាមច្បាប់ ព្រោះកម្ពុជាជាប្រទេសនីតិរដ្ឋ។ សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិបែបនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ […]

    sovanney lor | កញ្ញា ៣, ២០១៧ ៣:០៥ ល្ងាច



ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧