• ប្រជាពលរដ្ឋ១៣ភូមិ ក្នុងឃុំរំលេច ​ស្ម័គ្រចិត្ត​ប្រគល់​ឧបករណ៍​ឆក់​ត្រី​ចំនួន​១១៩​គ្រឿង​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​, ព្រឹកនេះអភិបាលខេត្តពោធិ៍សាត់ ដុតកម្ទេចចោល (Video inside)

    IMG_0135

    (ពោធិ៍សាត់)៖ ឧបករណ៍ឆក់ត្រីចំនួន១១៩គ្រឿង ដែលប្រជាពលរដ្ឋមកពី១៣ភូមិ ក្នុងឃុំរំលេច បានស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរ និងសមត្ថកិច្ចដោយខ្លួនឯង ក្រោយទទួលបានការផ្សព្វផ្សាយ ​ក្នុង​វេទិកា​គោលនយោបាយ​ ភូមិ ​ឃុំ ​មាន​សុវត្ថិភាព ​និងតាមរយៈការ​ណែនាំរបស់អាជ្ញាធរ​ ចែកជូន​ប្រជាពលរដ្ឋ​តាម​ខ្នងផ្ទះ ចំពោះ​មុខសញ្ញា​ឆក់​ត្រីនោះ ត្រូវបានឯកភាពគ្នាដុតកម្ទេចចោល នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។ ពិធីសំណេះសំណាល និងដុតកម្ទេចចោលឧបករណ៍ឆក់ របស់ប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងនៅសាលាឃុំរំលេច ស្ថិតក្នុងភូមិថ្មី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោកឧត្តមសេនីយទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត អាជ្ញាធរស្រុក ឃុំ ក្រុមការងារចុះជួយឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា ការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី ពិសេសឧបករណ៍នេសាទខុសច្បាប់ គឺវាបំផ្លិចបំផ្លាញធនធានជលផលយ៉ាងធ្ងន់ធ្ងរ ពិសេស​គឺបណ្តាលឲ្យ ប៉ះពាល់ទាំងត្រីធំ និងទាំងត្រីតូច ដែលទាមទារឲ្យមានកិច្ចសហការរវាងសមត្ថកិច្ចជំនាញ ជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ […]

    sovanney lor | ធ្នូ ១៤, ២០១៧ ៦:០៦ ល្ងាច

  • អភិបាលខេត្តពោធិ៍សាត់ ស្នើឲ្យមេភូមិ មេឃុំ ចៅសង្កាត់ ជាពិសេសស្មៀនឃុំ សង្កាត់ ដែលជាឪពុកម្តាយនៅជិតបំផុតជាមួយប្រជាពលរដ្ឋ ត្រូវផ្តោតការយកចិត្តទុកដាក់ ជួយដល់ពួកគាត់ឲ្យអស់ពីសមត្ថភាព

    photo_2017-12-13_14-06-08

    អភិបាលខេត្តពោធិ៍សាត់ ស្នើឲ្យមេភូមិ មេឃុំ ចៅសង្កាត់ ជាពិសេសស្មៀនឃុំ សង្កាត់ ដែលជាឪពុកម្តាយនៅជិតបំផុតជាមួយប្រជាពលរដ្ឋ ត្រូវផ្តោតការយកចិត្តទុកដាក់ ជួយដល់ពួកគាត់ឲ្យអស់ពីសមត្ថភាព (ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ បានស្នើឲ្យមេភូមិ មេឃុំ ចៅសង្កាត់ ជាពិសេសស្មៀនឃុំ សង្កាត់ ដែលជាឪពុកម្តាយនៅជិតបំផុតជាមួយប្រជាពលរដ្ឋ ត្រូវផ្តោតការយកចិត្តទុកដាក់ ជួយដល់ពួកគាត់ឲ្យអស់ពីសមត្ថភាព ឲ្យដូចជាឳពុកម្តាយទី២ ដោយបានសង្កត់ធ្ងន់ថា ភាពសុខសាន្តនៅក្នុងសង្គមជាតិ ក៏ដូចក្នុងសង្គមគ្រួសារ គឺផ្តើមចេញពីយើងចេះយោគយល់អធ្យាស្រ័យគ្នា។ ឯកឧត្តមអភិបាលខេត្ត បានស្នើសុំដូច្នេះ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តន៍ផែនការសកម្មភាព ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។ ដែលកិច្ចប្រជុំនេះត្រូវបានប្រារព្ធបើកក្រោមអធិបតីភាព ឯកឧត្តម ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងស្មៀនទាំង៤៩ឃុំ សង្កាត់ ទូទាំងខេត្តផងដែរ។ លោក មោក […]

    sovanney lor | ធ្នូ ១៣, ២០១៧ ២:១៦ ល្ងាច

  • ប្រជាពលរដ្ឋ រួមទាំងបងប្អូនខ្មែរឥស្លាម ក្នុងឃុំរំលេចជិត៤០០នាក់ ទទួលឯកឧត្តម ម៉ៅ ធនិន ជាសមាជិកថ្មីម្នាក់ទៀត ដូចគ្រួសារតែមួយ (Video inside)

    photo_2017-12-11_08-10-19

    (ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ បានសូមឲ្យប្រជាពលរដ្ឋក្នុងឃុំរំលេច ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត ទទួលរូបឯកឧត្តមជាសមាជិកថ្មីម្នាក់ទៀត ទោះជាកូន ជាឪពុក ជាបង ឬជាប្អូនក្ដី ឯកឧត្តមនឹងរួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ហើយទូរស័ព្ទទាំងពីរប្រព័ន្ធរបស់ឯកឧត្តម នឹងបើករង់ចាំប្រជាពលរដ្ឋ Callចូល ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរងចាំដោះស្រាយបញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឬក្នុងករណីដែលមានភាពអយុត្តិធម៌ណាមួយកើតឡើង។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតី​ ក្នុងពិធីបុណ្យម៉ៅលុត នៅបរិវេណព្រះវិហារឥស្លាម ស្ថិតក្នុងភូមិថ្មី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីក្រុមការងារចុះជួយឃុំ អាជ្ញាធរស្រុក និងបងប្អូនសាសនិកខ្មែរឥស្លាមជិត៤០០នាក់។ មានមតិសំណេះសំណាល ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា នេះជាលើកទី១ហើយដែលបានជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរឥស្លាម ក្នុងយន្តការដឹកនាំខេត្ត បានជាង៣ឆ្នាំរបស់ឯកឧត្តម ហើយក៏សូមអភ័យទោសផងដែរ ដែលខកខានជួបពីមុន។ ឯកឧត្តមបានឲ្យដឹងថា «នៅក្នុងសង្គមជាតិយើង នាពេលបច្ចុប្បន្ននេះ មានសុខសន្តិភាព ស្ថិរភាពពេញលេញ គឺដោយមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា […]

    sovanney lor | ធ្នូ ១១, ២០១៧ ៨:៣០ ព្រឹក

  • អភិបាលខេត្តពោធិ៍សាត់ សូមចូលរួមអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍អន្ដរជាតិ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចរីភាព»

    fn-2017-12-09-11-14-19-1

    (ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ​ ធនិន​ និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សា​ គណៈអភិបាល ​កងកម្លាំងប្រដាប់អាវុធ​ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់​ លោកគ្រូ​ អ្នកគ្រូ​ ព្រះសង្ឃ​ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ សូមសម្ដែងអំណរសាទរ ប្រកបដោយមនោសព្ចោតនារំភើបរីករាយក្រៃលែង ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព, Gobla Ambassador for Tuorism and Sustainable Development Goals» និងការប្រគល់ពានរង្វាន់ដល់រាជធានីភ្នំពេញ ជារាជធានីនៃទេសចរណ៍ និងវប្បធម៌ពិភពលោក សម្រាប់ឆ្នាំ២០១៧-២០១៨​ របស់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជក​ម្មអឺរ៉ុប។ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា «ព្រឹត្ដិការណ៍ទាំងពីរខាងលើនេះ គឺជាសក្ខីភាពថ្មីមួយទៀតដែលឆ្លុះបញ្ចាំងអំពីការដឹកនាំប្រទេស និងការរួមចំណែកប្រកបដោយគតិបណ្ឌិត និងសក្ដានុពល នាំមកនូវជោគជ័យដ៏ត្រចះត្រចង់ទាំងលើផ្នែកនយោបាយ សន្ដិសុខសង្គម ទេសចរណ៍ និងការអភិវឌ្ឍ ទទួលបាននូវការគាំទ្រ និងការជឿជាក់ពីគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេស ក្នុងតំបន់ និងអន្ដរជាតិ»។ ស្ថិតក្នុងឱកាសប្រកបដោយមហាកិត្ដិយសនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា […]

    sovanney lor | ធ្នូ ៩, ២០១៧ ៣:៥៧ ល្ងាច

  • ​អភិបាលខេត្តពោធិ៍សាត់ ចែកស្បៀងជូនដល់ប្រជានេសាទឃុំកំពង់ប្រាក់ចំនួន ៧១គ្រួសារ​ ដែលខកខានចេញនេសាទ ពេលមានភ្លៀងធ្លាក់ជាប់ៗគ្នា (Video inside)

    photo_2017-12-09_08-24-50

    (ពោធិ៍សាត់)៖​ ប្រជានេសាទ​ចំនួន ៧១គ្រួសារ ក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា​ ដែលខ្វះខាតស្បៀង​ សម្រាប់ដោះស្រាយ និងប្រើប្រាស់បឋម ក្នុងពេលដែលភ្លៀងធ្លាក់ជាប់ៗគ្នា ខកខានចេញទៅនេសាទ​ នៅថ្ងៃទី០៨ ខែធ្នូ​ ឆ្នាំ២០១៧​ បានទទួលអំណោយមនុស្សធម៌ របស់មូលនិធិសង្គមអគ្គសនីកម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត ប្រាង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំស្នាអន្សា តំណាងឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកអគ្គសនីកម្ពុជា។ ពិធីនេះប្រារព្ធធ្វើឡើងក្នុងសាលាបុណ្យបណ្តែតទឹក (លើផ្ទៃទឹកបឹងទន្លេសាប) ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តពោធិ៍សាត់ ព្រមទាំងបានការចូលរួមពី អាជ្ញាធរស្រុក ឃុំ ក្រុមការងារចុះជួយឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ឯកឧត្តម ម៉ៅ ធនិន បានកោតសរសើរដល់អាជ្ញាធរដែនដី និងក្រុមការងារ ដែលបានរួមកម្លាំងសាមគ្គី ក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្តល់ផលប្រយោជន៍ជាច្រើន ជូនដល់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមបានថ្លែងថា «នៅក្នុងសង្គមជាតិយើងនាពេលបច្ចុប្បន្ននេះ មានសុខសន្តិភាព ស្ថិរភាពពេញលេញ គឺដោយមានគោលនយោបាយដឹកនាំប្រទេសដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន […]

    sovanney lor | ធ្នូ ៩, ២០១៧ ៨:៣៤ ព្រឹក

  • សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ប្រារពទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៧ និងចែកអំណោយមនុស្សធម៌​ជូនជនចាស់ជរា​ ៨០នាក់ (Video inside)

    73A1DE97-389D-4713-AD7B-7B03D59F5053

    (ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៧ ក្រោមប្រធានបទ “អ្នកស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៍ខ្លួនអ្នក និងសង្គម” និងបាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ ប្រគល់ជូនប្រជាពលរដ្ឋជាជនពិការ ចាស់ជរា ក្រីក្រ គ្មានទីពឹង ចំនួន៨០នាក់ ដោយក្នុងម្នាក់ៗទទួលបាន មី១កេស អង្ករ២៥គីឡូក្រាម និងថវិកា២ម៉ឺនរៀល។ ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណអនុសាខាកាកបាទក្រហម ស្រុកភ្នំក្រវាញ ដោយបានការចូលរួមពីសមាជិក សមាជិកា សាខាកាកបាទក្រហមខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហម​ សរុបប្រមាណ២៣៥នាក់។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ​ ឯកឧត្តម ម៉ៅ ធនិន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន […]

    sovanney lor | ធ្នូ ៧, ២០១៧ ១១:៣៩ ល្ងាច

  • សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យតាលោ ស្រុកបាកាន, និងបន្តចុះពិនិត្យ ដកហូតទំនិញខូចគុណភាពបាន ៣៤៩គីឡូក្រាម

    photo_2017-12-06_15-55-32

    (ពោធិ៍សាត់)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅវិទ្យាល័យតាលោ ស្ថិតក្នុងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកលក់ដូរក្នុងសាលា ជាង១ពាន់នាក់។ លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានថ្លែងប្រាប់ឲ្យដឹងថា ការចុះផ្សព្វផ្សាយ នូវចំណេះដឹង ជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» នៅពេលនេះ មានសារសំខាន់ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នា ដែលជាអ្នកប្រើប្រាស់ផងដែរ ពីព្រោះសុខភាពគឺជាកត្តាចំបង នៃការរស់រានមានជីវិត។ លោកប្រធានសាខាកាំកុងត្រូល បានបន្តថា ជាក់ស្តែងនាព្រឹកនេះ មន្រ្តីជំនាញយើងបានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា និងបានអញ្ជើញលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកលក់ដូរក្នុងសាលា ជាង១ពាន់នាក់ ចូលរួមស្តាប់ពាក់ព័ន្ធទៅនឹង […]

    sovanney lor | ធ្នូ ៦, ២០១៧ ៧:២៣ ល្ងាច

  • ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ប័ណ្ណច្រកព្រំដែន

    photo_2017-12-05_19-43-58

    (ពោធិ៍សាត់)៖ លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាខេត្ត បានដឹកនាំកិច្ចប្រជុំ និងផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ប័ណ្ណច្រកព្រំដែន កម្ពុជា-ថៃ ត្រង់ចំណុចឃុំថ្មដា ស្រុកវាលវែង ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ដោយមានថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ក្រុង បានចូលរួម ក្នុងគោលបំណងឱ្យច្រកចេញចូលប្រទេសទាំង២ មានភាពយុត្តិធម៌ ស្មើភាព និងត្រឹមត្រូវ។ លោក អ៊ឹង គឹមលាង បានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ​រួមមានអនុក្រឹត្យ ស្តីពីប័ណ្ណព្រំដែន កម្ពុជា-ថៃ និងកម្ពុជា-ឡាវ ប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ និងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា -រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ ស្តីពីការឆ្លងកាត់ប្រទេសទាំង៣ គឺកម្ពុជា-ថៃ និងឡាវ។ ក្រៅពីនោះប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្តល់ថវិការង្វាន់លើការគ្រប់គ្រង និងការប្រមូលចំណូល ពីកម្រៃសេវារដ្ឋបាល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកបានលើកឡើងទៀតថា ដោយផ្អែកតាមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលប្រទេសទាំង៣ ជាពិសេសជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ […]

    sovanney lor | ធ្នូ ៦, ២០១៧ ១២:៥០ ព្រឹក

  • អភិបាលខេត្តពោធិ៍សាត់ អំពាវនាវឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសបារាំង បន្តកម្មវិធីមនុស្សធម៌ ដើម្បីឲ្យក្រុមគ្រូពេទ្យខេត្ត មានជំនាញ អាចពិនិត្យ និងវះកាត់ ដោយខ្លួនឯងបាន (Video inside)

    photo_2017-12-05_19-18-52 (2)

    (ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់  នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានអំពាវនាវ ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសបារាំង ដែលកំពុងវះកាត់ជំងឺមុខមាត់មិនពេញលក្ខណៈនាពេលនេះ សូមបន្តកម្មវិធីមនុស្សធម៌នេះបន្ថែមទៀត ដើម្បីឲ្យក្រុមគ្រូពេទ្យរបស់យើងបានសិក្សា មានចំណេះ និងមានជំនាញ អាចពិនិត្យ និងវះកាត់ ដោយខ្លួនឯងជូនប្រជាពលរដ្ឋក្នុងខេត្តបាន។ ការអំពាវនាវរបស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យបច្ចេកទេសវះកាត់ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសបារាំង នៃអង្កការកុមារ NOMA ដែលបានមកពិគ្រោះយោបល់ និងធ្វើការវះកាត់ ដោយឥតគិតថ្លៃ លើមុខជំងឺមុខមាត់មិនពេញលក្ខណៈ ឧទាហរណ៍មាត់ឆែប ផ្លែសាច់ សំឡាកធំ និងជើងខ្វេ…ជាដើម នៅក្នុងទឹកដីខេត្តពោធិ៍សាត់ ជាលើកទី៤ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ លោកវេជ្ជបណ្ឌិត សំរិទ្ធ ឡាំវិន អ្នកសម្របសម្រួលសមាគម បានថ្លែងប្រាប់ថា សមាគមមនុស្សធម៌បារាំង បានបង្កើតឡើងនៅឆ្នាំ២០០១មកម្ល៉េះ ដោយបានជួយព្យាបាល ផ្នែកវះកាត់កែមុខមាត់ ដល់កុមារនៅអាហ្វ្រិកនៅម៉ាលី និងនៅប៊ីគីណាហ្វាសសូពីឆ្នាំ២០០១ […]

    sovanney lor | ធ្នូ ៦, ២០១៧ ១២:២៩ ព្រឹក

  • ព្រះបាឡាត់គណខេត្ត រួមទាំងសហការីស្រុកកណ្តៀង ស្រុកបាកាន និងស្រុកក្រគរ ប្រគល់អង្ករជាង ៣តោន ដល់អភិបាលខេត្តពោធិ៍សាត់ ដើម្បីត្រៀមចែកជូនដល់ជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រ ជាពិសេសអ្នកជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ (Video inside)

    photo_2017-12-05_17-36-02

    (ពោធិ៍សាត់)៖ ព្រះតេជគុណ កែវ រតនៈ កែវ កន ព្រះបាឡាត់គណខេត្ត ព្រះគ្រូចៅអធិការវត្តកែវវិជ័យ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រគល់អង្ករជាង៣តោន ដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីត្រៀមជួយសង្គ្រោះ ដល់ជនចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ ជាពិសេសអ្នកជំងឺគ្មានលទ្ធភាព កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ពិធីសំណេះសំណាល និងប្រគល់ទទួលអង្ករខាងលើនេះ ធ្វើឡើងនៅសាលាខេត្តពោធិ៍សាត់ ដោយបានការនិមន្តចូលរួមពី ព្រះលេខាគណខេត្ត ព្រះអនុគណស្រុក ព្រះធម្មធរអនុគណស្រុក ព្រះសមុហ៍អនុគណស្រុក ចៅអធិការវត្តកញ្ជរខាងត្បូង វត្តកញ្ជរខាងជើង វត្តពោធិ៍សត្ថារាម វត្តសុវណ្ណស្លាកែត វត្តត្បែង និងវត្តស្តៅ។ ព្រះតេជគុណ កែវ រតនៈ កែវ កន ព្រះបាឡាត់គណខេត្ត ព្រះគ្រូចៅអធិការវត្តកែវវិជ័យ មានសង្ឃដិកាថា អង្ករចំនួន ៣តោន និង១៥០គីឡូក្រាម ទិញពីទីផ្សារផ្ទាល់ រួចច្រកចូលក្នុងការុងតូចៗ ដោយក្នុងមួយការុងមានទម្ងន់១០គីឡូក្រាម ដើម្បីងាយស្រួលក្នុងការយកទៅចែកជូន ដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងៗ។ ជាក់ស្តែងថ្ងៃនេះដោយមើលឃើញពីតម្រូវការដ៏ចាំបាច់ របស់រដ្ឋបាលសាលាខេត្ត ក្នុងការបម្រើសេវាមនុស្សធម៌ […]

    sovanney lor | ធ្នូ ៥, ២០១៧ ១១:០៩ ល្ងាច



ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧