អភិបាលខេត្តពោធិ៍សាត់ ប្រាប់ឲ្យអាជ្ញាធរស្រុក និងជំនាញសុរិយោដី គូស និងឡើងប្លង់ផ្សារប្រម៉ោយសារជាថ្មី ជាការឆ្លើយតបសំណូមពរអាជីវករ (Video inside)

sovanney lor | សីហា ១៨, ២០១៧ ១:៣៥ ល្ងាច


(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ បានប្រកាសនៅមុខអាជីវករផ្សារប្រម៉ោយថា បន្ទាប់ពីបានស្រង់បច្ចុប្បន្នភាពចប់សព្វគ្រប់ហើយនោះ ឯកឧត្តមនឹងឲ្យអភិបាលស្រុក និងផ្នែកជំនាញសុរិយោដី គូសប្លង់ និងឡើងប្លង់សារជាថ្មី សម្រាប់ទីតាំងលក់បន្លែ សាច់ គ្រឿងទេស និងគ្រឿងសម្អាង… ហើយបើពេញចិត្ត ឬឯកភាពគ្នាជារួមហើយនោះ ឯកឧត្តមនឹងបន្តសម្រេចឲ្យចាប់ឆ្នោត ទៅតាមទីតាំងនីមួយៗ។

ការប្រកាសរបស់ឯកឧត្តម ម៉ៅ ធនិន ជាការឆ្លើយតបភ្លាមៗទៅនឹងសំណូមពរអាជីវករ ក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ជាមួយបងប្អូនអាជីវករផ្សារប្រម៉ោយ ក្នុងទីរួមស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ការចុះមកនាពេលនេះ គឺជាទម្លាប់របស់ឯកឧត្តម ក្នុងការត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការចាក់ដីចូលផ្សារ និងស្រង់បច្ចុប្បន្នភាពអាជីវករផ្សារសព្វថ្ងៃ ជាពិសេសលើកកម្ពស់ថែទាំអនាម័យ បរិស្ថាន រក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ។ នៅចំពោះមុខអាជីវករទូទាំងផ្សារប្រម៉ោយ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា បើមានឱកាសឯកឧត្តមនឹងអញ្ជើញបងប្អូនអាជីវករទូទាំងផ្សារ មកជួបជុំគ្នាម្តង ដើម្បីលើកពីបញ្ហាប្រឈម និងសំណូមពរ រួមគ្នាដោះស្រាយ ឲ្យដូចជាគ្រួសារតែមួយ។

បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្ត បានទទួលដោះស្រាយសំណូមពររបស់បងប្អូនអាជីវករ ទាក់ទងទៅនឹងផ្លូវចូលទីសត្តឃាតមានសភាពតូចចង្អៀត ពេលភ្លៀងម្តងៗពិបាកចេញចូល និងបានទុកពេល ១០ថ្ងៃ ឲ្យអាជ្ញាធរស្រុក សហការចាក់ដីឲ្យបានស្អាតល្អ ដើម្បីសម្រួល និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន បានបន្តទទួលដោះស្រាយទំនាស់ដីធ្លី ត្រង់ចំណុចដូននាគ និងបញ្ហាប្រឈមមួយចំនួន ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅសាលាស្រុកវាលវែង និងបានផ្តល់ស្បៀងជូនដល់ពួកគាត់ សម្រាប់ប្រើប្រាស់ និងដោះស្រាយជាបឋម ព្រមទាំងទទួលបាយទឹកហូបចុកទាំងអស់គ្នា ក្នុងលក្ខណៈជាគ្រួសារផងដែរ៕ (Ti Amo)

 

IMG_5755-300x200 IMG_5767-300x200 IMG_5773-300x200 IMG_5778-300x200 IMG_5788-300x200 IMG_5789-300x200 IMG_5804-300x200 IMG_5940-300x200 IMG_5948-300x200 IMG_5955-300x200






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧