ឯកឧត្តម ម៉ក់ រ៉ា បិទវគ្គអប់រំនយោបាយ លើកទី១ ឆ្នាំ២០១៧ ជូនសមាជិកគណបក្សប្រជាជនកម្ពុជា តាមបណ្តាសាខាគណបក្សមន្ទីរអង្គភាពជុំវិញខេត្ត ៨២រូប

sovanney lor | សីហា ២១, ២០១៧ ១១:១១ ព្រឹក


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គអប់រំនយោបាយ របស់គណបក្សខេត្ត លើកទី១ ឆ្នាំ២០១៧ ជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជា តាមបណ្តាសាខាគណបក្សមន្ទីរអង្គភាពជុំវិញខេត្ត ចំនួន៨២រូប ក្នុងនោះស្រី២៧រូប បន្ទាប់ពីបានដំណើរការសិក្សាអស់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-២០ ខែសីហា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សប្រជាជនខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ក់ រ៉ា បានថ្លែងថា សភាពការណ៍ពិត និងសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបាន ពិសេសគឺកត្តាសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែតំកល់ប្រយោជន៍រាស្ត្រជាធំ។

ឯកឧត្តមបានឲ្យដឹងថា វគ្គបំប៉ននេះ គឺជាទុនដ៏វិសេសវិសាល ដែលអាចឲ្យយុវជនយើងយល់ដឹងពីវិធីសាស្ត្រថ្មី ទាក់ទងជាមួយការឃោសនា វិធីសាស្ត្រការពារគណបក្ស រក្សាសមាជិកបក្ស ការកសាងបណ្តាញ និងកម្មវិធីមនុស្សធម៌នានា ជាពិសេសដើម្បីត្រៀមកម្លាំងជាមុន សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខ។

គួរបញ្ជាក់ថា វគ្គបំប៉នដែលសិក្សារយៈពេល៣ថ្ងៃ តាមរយៈការសម្របសម្រួលពីគ្រូឧទ្ទេសនាមដែលមានបទពិសោធន៍ជាច្រើននាក់ ហើយត្រូវបានបញ្ចប់នាពេលនេះ គឺផ្តោតទៅលើមេរៀនសំខាន់ចំនួន៥គឺ៖ ១-គណបក្សប្រជាជនកម្ពុជា និងប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធន៍ នៃការដឹកនាំ របស់គណបក្ស ២-គោលការគ្រឹះ នៃកម្មវិធីនយោបាយរបស់គណបក្ស ៣-ការងារយល់ដឹងមួយចំនួន អំពីលក្ខណន្តិកៈ គណបក្សប្រជាជនកម្ពុជា ៤-សភាពការណ៍កម្ពុជា និងបណ្តាភារកិច្ចចំពោះមុខ និង៥-ការកសាងអត្តចរិក សីលធម៌ល្អ ប្រពៃរបស់មន្ត្រីគណបក្ស៕ (Ti Amo)

image image image image image image image






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧