លោកស្រី ទាវ ធីតា បន្តសកម្មភាពមនុស្សធម៌ ឧបត្ថម្ភថវិកា និងអង្ករ ជូនជនរងគ្រោះរលាកភ្លើង

sovanney lor | សីហា ២១, ២០១៧ ៣:៥៩ ល្ងាច


(ពោធិ៍សាត់)៖ លោកស្រី ទាវ ធីតា នៅតែបន្តសកម្មភាពមនុស្សធម៌ លើទឹកដីខេត្តពោធិ៍សាត់ ដោយឧបត្ថម្ភថវិកា និងអង្ករជូន ជនរងគ្រោះរលាកភ្លើង និងជួបការលំបាក ដោយមានជីវភាព ទីទ័លក្រខ្សត់ ហើយគ្មានលទ្ធភាព សម្រាកព្យាបាល នៅមន្ទីរពេទ្យ។

លោកស្រី ទាវ ធីតា ដែលមានតួនាទីជាអនុប្រធានសាខាកាកបាទក្រហមខណ្ឌមានជ័យ និងត្រូវជាភរិយារបស់លោក ថោង សារ៉ាត់ បានឧបត្ថម្ភថវិកាចំនួន១លានរៀល និងអង្ករចំនួន១០០គីឡូក្រាម ដល់ស្ត្រីជនរងគ្រោះ ដែលត្រូវរលាកភ្លើងសាំង។ ជាក់ស្តែងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ តាមរយៈលោក ចេង​ ឆហួត តំណាងឲ្យលោកស្រី ទាវ ធីតា បានឧបត្ថម្ភថវិកាចំនួន ១លានរៀល និងអង្ករចំនួន១០០គីឡូក្រាម ដល់ស្ត្រីជនរងគ្រោះ ដែលត្រូវរលាកភ្លើងសាំង។

អ្នកស្រី ចាន់ ភាព ជាជនរងគ្រោះ មានអាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដែលត្រូវភ្លើងសាំងឆេះរលាកពេញខ្លួន កាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅ។ សព្វថ្ងៃនេះ រូបគាត់កំពុងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

លោកស្រី ចាន់ ភាព បានប្រាប់ថា គាត់បានដេកសម្រាកព្យាបាល អស់រយៈពេលជាងមួយខែ កន្លងមកហើយ ដោយសារគ្រួសារគ្មានថវិកាគ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺ គាត់ក៏បានអំពាវនាវដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភថវិកា​ និងសម្ភារៈផ្សេងៗតាមលទ្ធភាព ទោះតិចក្តីច្រើនក្តី ដើម្បីយកទៅ ព្យាបាល ជំងឺបន្តទៀត។ នៅក្នុងឪកាសនោះ ស្ត្រីរងគ្រោះ បានថ្លែងអំណរគុណ ដល់លោកស្រី ទាវ ធីតា ភរិយាលោក ថោង សារ៉ាត់ និងក្រុមការងារឲ្យជួបតែសេចក្តីសុខ សេចក្តីចំរើន និងលូតលាស់ទៅមុខជាដរាប ព្រមទាំងពុទ្ធពរទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណ សុខ ពល កុំបីឃ្លៀងឃ្លៀតឡើយ។

គួរបញ្ជាក់ថា លោកស្រី ទាវ ធីតា និងស្វាមីតែងតែជួយដល់ជនរងគ្រោះទាំងឡាយ ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនាឡើយ សំខាន់ឲ្យតែអ្នកខ្វះខាត និងក្រីក្រពិតប្រាកដ លោកស្រី តែងតែជួយឧបត្ថម្ភតាមលទ្ធភាពជាក់ស្តែង៕ (Ti Amo)

fn-2017-08-19-11-21-13-0 fn-2017-08-19-11-21-13-1 fn-2017-08-19-11-21-13-2






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧