សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ រកឃើញទំនិញ១០មុខ ខូចគុណភាព លក់នៅផ្សារបន្ទាយយួន និងផ្សារភូមិពោធិ៍ ដកហូតយកទៅដុតកំទេចចោល

sovanney lor | សីហា ២២, ២០១៧ ២:០៨ ល្ងាច


(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បានចុះពិនិត្យទំនិញ ម្ហូបអាហារ នៅផ្សារបន្ទាយយួន ស្ថិតនៅឃុំស្យា និងផ្សារភូមិពោធិ៍ ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត (Test Kit) ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារទាំងពីរខាងលើរួចមក ជាលទ្ធផលគឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមី ហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារ ដែលបានពិនិត្យទាំងនោះឡើយ តែបានរកទឹកភេសជ្ជៈមួយចំនួន ហួសកាលបរិច្ឆេទ ដែលសរុបមានចំនួន១០មុខ ស្មើនឹង៥៩៤,៣គីឡូក្រាម យកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោលនាពេលខាងមុខ។

មន្រ្តីកាំកុងត្រូលបានបញ្ជាក់ថា ការចុះអង្កេតទំនិញនៅផ្សារទាំងពីរខាងលើ ក៏បានក្រុមការងារក៏បានណែនាំ និងផ្សព្វផ្សាយផ្ទាំងរូបភាព ដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ។

មន្រ្តីកាំកុងត្រូល បានឲ្យដឹងដែរថា ក្នុងការចុះអង្កេតទំនិញខាងលើ គេឃើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងគាំទ្រចំពោះសកម្មភាព របស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារនានា រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋផងដែរ។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕ (Ti Amo)

fn-2017-08-22-13-51-19-0 fn-2017-08-22-13-51-19-1 fn-2017-08-22-13-51-19-2 fn-2017-08-22-13-51-19-3 fn-2017-08-22-13-51-19-4 fn-2017-08-22-13-51-19-5 fn-2017-08-22-13-51-19-6 fn-2017-08-22-13-51-19-7






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧