ប្រធានមន្ទីរអប់រំខេត្តពោធិ៍សាត់ អះអាងថាដំណើរការសំណេរថ្ងៃទី២ នៃការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅដោយរលូន ល្អ និងត្រឹមត្រូវ (Video inside)

sovanney lor | សីហា ២២, ២០១៧ ៣:១៣ ល្ងាច


(ពោធិ៍សាត់)៖ ដំណើរការសំណេរសម្រាប់ថ្ងៃទី២ នៅខេត្តពោធិ៍សាត់ បាន​បន្ត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើត​ឡើង ​គួរឲ្យ​កត់​សម្គាល់​ឡើយ​។

 
នៅ​តាម​មណ្ឌល​ប្រឡងទាំង៥ បាន​ដំណើរការ​ដោយ​ភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈកម្មការ​ មេប្រយោគ​គ្រប់​លំដាប់​ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍​ អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញាធរ​មានសមត្ថកិច្ច​ជាច្រើន។ ដោយឡែក បេក្ខជន​បាន​គោរព​បទប្បញ្ញត្តិ ​នៃ​ការ​ប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗខ្លួន​។
 
នេះបើកតាមលោក លី សុគន្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអះអាង និងបញ្ជាក់ជូន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ។
 
​សូមជម្រាបថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៦-២០១៧ ចាប់ពីថ្ងៃទី២១-២២ ខែសីហាខាងលើនេះ ខេត្តពោធិ៍សាត់មាន៥មណ្ឌល ចែកចេញជា២ផ្នែក ទី១៖ ផ្នែកវិទ្យាសាស្រ្ត មាន៣មណ្ឌល ស្មើនឹង៧៥បន្ទប់ គឺមណ្ឌលវិទ្យាល័យពោធិ៍សាត់ខាងជើង មណ្ឌលអនុវិទ្យាល័យពោធិ៍សាត់ និងមណ្ឌលសាលាបឋមសិក្សាពោធិ៍សាត់ មានបេក្ខជនចំនួន១៨៧៥នាក់ ក្នុងនោះស្រី៩៨០នាក់ និងទី២៖ ផ្នែកវិទ្យាសាស្ត្រសង្គម មាន២មណ្ឌល ស្មើនឹង៤១បន្ទប់ គឺមណ្ឌលវិទ្យាល័យពោធិ៍សាត់ខាងត្បូង និងមណ្ឌលអនុវិទ្យាល័យព្រែកស្តី មានបេក្ខជន១០១២នាក់ ក្នុងនោះស្រី៣១៧នាក់។
 
ក្នុងចំណោមនោះដែរ បេក្ខភាពជាព្រះសង្ឃ២១០អង្គ ដែលមកពីវិទ្យាល័យឈើតុំ វិទ្យាល័យ១០មករា និងបេក្ខជនស្វ័យរិន និងបំពេញញវិជ្ជា។ លោកប្រធានមន្ទីរបន្ដថា បើប្រៀបធៀបឆ្នាំសិក្សា២០១៥-២០១៦ ឆ្នាំនេះកើនបាន១មណ្ឌល ស្មើនឹង១៦បន្ទប់ និងបេក្ខជន៣៧១នាក់ ក្នុងនោះស្រី១១២នាក់។ មុខវិជ្ជាដែលត្រូវប្រឡងផ្នែកវិទ្យាសាស្ត្រ រួមមាន៖ ប្រវត្តិវិទ្យា ជីវៈវិទ្យា គីមីវិទ្យា ភាសារបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិត្យា។ ដោយឡែកផ្នែកវិទ្យាសាស្ត្រសង្គម រួមមាន៖ បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ពលរដ្ឋវិទ្យា និងអក្សរសាស្ត្រខ្មែរ៕ (Ti Amo)
https://www.youtube.com/watch?v=Bv9eTFzUZdY&feature=youtu.be
IMG_6048 IMG_6071 IMG_6079 IMG_6088 IMG_6089 IMG_6093 IMG_6098 IMG_6102 IMG_6110





ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧