នៅល្ងាចនេះ ក្រោយភ្លៀងមួយមេធំ តំបន់ខ្លះនៅទីរួមខេត្តពោធិ៍សាត់ រងការលិចលង់ ពិសេសផ្លូវលេខ១០៣

sovanney lor | សីហា ២២, ២០១៧ ៥:១៣ ល្ងាច


(ពោធិ៍សាត់)៖ ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងនៅល្ងាចនេះថា ​ទីរួមខេត្តពោធិ៍សាត់ ក្រោយភ្លៀងមួយមេធំ ធ្វើឲ្យតំបន់មួយចំនួន ក្នុងក្រុងពោធិ៍សាត់ ជាពិសេសផ្លូវលេខ១០៣ រួមទាំងផ្សារថ្មីពោធិ៍សាត់ រងនូវការលិចទឹក ប៉ុន្ដែមិនមានពលរដ្ឋណាម្នាក់រងគ្រោះនោះទេ។

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកបានឲ្យដឹងថា ភ្លៀងមួយមេធំខាងលើនេះ ចាប់ផ្តើមពីម៉ោង ៤ និង២៥នាទីល្ងាច រហូតដល់ម៉ោង ៥ និង៤៥នាទីល្ងាច មានកម្ពស់ទឹកប្រវែង ៧៥មីលីម៉ែត្រ ហើយនឹងអាចស្រកមកវិញចន្លោះពី២ ទៅ៣ម៉ោង។

យ៉ាងណាមិញ លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា ចំពោះការជនលេចតំបន់មួយចំនួន ក្នុងក្រុងពោធិ៍សាត់ ជាពិសេសផ្លូវលេខ១០៣នោះ គឺដោយសារប្រព័ន្ធលូទំហ៊ុំតូច ទើបបណ្តាលឲ្យកកស្ទះ បច្ចុប្បន្ននេះក្រុមការងារមន្ទីរសាធារណៈការខេត្ត បាននឹងកំពុងអនុវត្តគម្រោងស្ថាបនាដាក់ប្រព័ន្ធលូមុខកាត់១ម៉ែត្រ ត្រង់ចំណុចផ្លូវលេខ១០៣នេះ ដើម្បីជួយរំដោះទឹកភ្លៀងចេញពីទីប្រជុំជនក្រុងផងដែរ។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម ​ធ្លាប់បានចេញសេចក្ដីជូនដំណឹងថា នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧នេះ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ នៅគ្រប់ទីកន្លែងទូទាំងប្រទេស ដោយសារតែទទួលរងនូវសម្ពាធទាបពីបរទេស៕

20915133_479777725716308_7918719151124287905_n 20953499_254484945060942_5176786445989293157_n 20953752_379693839116282_856429919252519720_n 20953832_768793726656277_1050877223765154474_n 20994161_479777705716310_1138800013203847007_n 20994226_254484941727609_4430652945606105614_n






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧