ឯកឧត្តម ម៉ៅ ធនិន៖ មន្ត្រីមូលដ្ឋាន ត្រូវប្រើប្រាស់ភ្នែកឲ្យបានច្រើនជាងត្រចៀក និងខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានរហ័ស

sovanney lor | សីហា ២៨, ២០១៧ ៦:៤៨ ព្រឹក


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានណែនាំ និងដាស់តឿនដល់មន្រ្តីមូលដ្ឋាន ឃុំ សង្កាត់ ភូមិ ត្រូវខិតខំពង្រឹងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានរហ័សទាន់ចិត្ត និងត្រូវចុះដោះស្រាយបញ្ហានានា ជូនពួកគាត់ឲ្យជាប់ជានិច្ច ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់។

ការណែនាំ និងដាស់តឿននេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអាជ្ញាធរ មន្ត្រីមូលដ្ឋានភូមិ ឃុំ សង្កាត់ និងសមាជិកសមាជិកាគណបក្ស ក្រុងពោធិ៍សាត់ និងស្រុកបាកាន ជាង១ពាន់នាក់ នាថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០១៧។

ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃជូនពួកគាត់ ដូចជាការដោះស្រាយលិខិតស្នាមផ្សេងៗនេះ គឺត្រូវតែធ្វើឲ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ ទន់ភ្លន់ ដែលទាំងនេះ ជាក្រមសីលធម៌របស់ មន្ត្រីឃុំ សង្កាត់ ភូមិ។ ឯកឧត្តមបានបន្តថា ការយកចិត្តទុកដាក់ ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះគ្រប់ភូមិ ប្រាកដជានឹងបានទទួលនូវការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ជាក់ជាមិនខាន។

ឯកឧត្តមបានបន្ថែមថា បងប្អូនគប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ ដាច់ខាតកុំឲ្យមានការថ្នាំងថ្នាក់ណាមួយកើតឡើង ដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ ហើយឯកឧត្តមបានផ្តល់លេខទូរស័ព្ទ២ប្រព័ន្ធ ដើម្បីរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា ជុំវិញភាពមិនប្រក្រតីណាមួយកើតឡើង។

ពាក់ព័ន្ធទៅនឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឯកឧត្តមបានដាក់បញ្ជាទៅដល់កងកម្លាំងប្រដាប់ អាវុធទាំង៣ ត្រូវលុបបំបាត់ទាំងស្រុង នូវការបង្កើតបនល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន។ ជាមួយគ្នានោះ កងកម្លាំងប្រដាប់អាវុធ ត្រូវប្រើប្រាស់ ភ្នែកឲ្យបានច្រើនជាងប្រើត្រចៀក ទើបអនុវត្តន៍ការងារទៅបានរលូន ចំគោលដៅ និងទទួលបានលទ្ធផលជោគជ័យ ដោយមិនប៉ះពាល់ដល់សតិអារម្មណ៍ របស់បងប្អូនប្រជាពលរដ្ឋ៕ (Ti Amo)

6176664448_IMG_6560 6176664448_IMG_6554 6176664448_IMG_6539 6176664448_IMG_6382 6176664448_IMG_6379 6176664448_IMG_6355 6176645568_IMG_6774 6176645568_IMG_6755 6176645568_IMG_6743 6176645568_IMG_6737 6176645568_IMG_6722 6176645568_IMG_6721 6176645568_IMG_6720 6176645568_IMG_6719 6176645568_IMG_6718 6176645568_IMG_6716 6176645568_IMG_6697 6176645568_IMG_6693 6176645568_IMG_6679 6176645568_IMG_6668

 






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧