កិច្ចចរចាឲ្យនាំចូលកសិផលរបស់កសិករខ្មែរទៅថៃឡើងវិញនៅថ្ងៃនេះ តាមច្រក៥៦ ឃុំថ្មដា ស្រុកវាលវែង ត្រូវភាគីថៃប្រកាសពន្យាពេល រង់ចាំជូនដំណឹងនៅពេលក្រោយ

sovanney lor | សីហា ២៨, ២០១៧ ៤:២៣ ល្ងាច


លោកស្នងការរង បានបញ្ជាក់ថា «រឿងចរចានៅថ្ងៃនេះ ត្រូវបានមេបញ្ជាការស៊ុបថៃ ខេត្តត្រាត ប្រកាសពន្យាពេល លើកទៅថ្ងៃក្រោយវិញ ដោយសារពួកគេ ត្រូវទៅប្រជុំនៅបាងកក ម្លោះហើយពេលពួកគេត្រឡប់មកវិញ ពួកគេនឹងជូនដំណឹងមកភាគីខ្មែរយើងវិញថា នឹងជួបគ្នានៅថ្ងៃណាទៀត»

សូមបញ្ជាក់ថា កាលពីល្ងាចម្សិលមិញ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញមកបដិសេធទាំងស្រុង នូវព័ត៌មានដែលលើកឡើងថា មានការបិទច្រកព្រំដែនលេខ៥៦ ឃុំថ្មដា ស្រុកវាលវែង រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត របស់ប្រទេសថៃ។ លោក ម៉ូវ ម៉ានិត នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ថ្មីៗនេះមានព័ត៌មានមួយចំនួនបានចុះផ្សាយថា អាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ បានបិទច្រកទ្វារព្រំដែនលេខ៥៦ ឃុំថ្មដា ហើយចំពោះព័ត៌មាននេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធចោលទាំងស្រុង។ នាយករដ្ឋបាលរូបនេះ បានបញ្ជាក់ថា អាជ្ញាធរថៃគ្រាន់តែកែប្រែលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ ក៏ព្រោះតែភាគីថៃមានបញ្ហាផ្ទៃក្នុង។

ចំពោះលក្ខខណ្ឌនោះ ត្រូវបានលោកអះអាងថា គឺថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ពលរដ្ឋកម្ពុជាអាចចេញចូលទៅពេទ្យ និងប្រកបរបបអាជីវកម្មបានដូចធម្មតា ដែលភាគីទាំងពីរ បើកដំណើរការដូចរាល់ដង (មួយសប្តាហ៍បើក៣ថ្ងៃ) ប៉ុន្ដែនៅថ្ងៃសៅរ៍ប្រសិនបើពលរដ្ឋចង់ទៅថៃ ដើម្បីពិនិត្យជំងឺនោះអាចទៅបាន ប៉ុន្ដែបើចង់យកកសិផលទៅលក់មិនបាននោះទេ៕ (Ti Amo)

fn-2017-08-26-18-31-25-0 fn-2017-08-26-18-31-25-1 fn-2017-08-26-18-31-26-2 fn-2017-08-26-18-31-26-3 IMG_3201 IMG_3203 IMG_3213 IMG_3214






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧