អភិបាលខេត្តពោធិ៍សាត់ ឆ្លើយតបភ្លាមៗ ជុំវិញសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធស្រោចស្រព នៅស្រុកបាកាន, ឯកឧត្តមនឹងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទូទាំងខេត្ត (Video inside)

sovanney lor | សីហា ២៨, ២០១៧ ៦:៣៧ ល្ងាច


(ពោធិ៍សាត់)៖ ជាការឆ្លើយតបទៅនឹងសំណូមពរ របស់មេភូមិ និងមេឃុំ ដែលបានលើកឡើងក្នុងឱកាសជួបសំណេះសំណាល និងពិសារបាយសាមគ្គី កាលពីម្សិលមិញ នៅស្រុកបាកាននោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ បានចុះធ្វើការសម្របសម្រួល និងដោះស្រាយដោយផ្ទាល់ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៃការអនុវត្តគម្រោងសាងសង់ និងស្តារឡើងវិញ ប្រព័ន្ធធារាសាស្ត្រ ២កន្លែង ទី១-គម្រោងប្រព័ន្ធស្រោចស្រពវត្តលួង និងទី២-គម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែ ដែលគម្រោងទាំងនោះបានប៉ះពាល់ដល់ដីស្រែចំការ និងខូចខាតផលដំណាំរបស់ពួកគាត់មួយចំនួន។

សំណូមពរដែលត្រូវដោះស្រាយនោះរួមមាន ១-គម្រោងប្រព័ន្ធស្រោចស្រពវត្តលួង នៅភូមិផ្លូវមាន់ ឃុំស្នាមព្រះ បងប្អូនប្រជាពលរដ្ឋ សូមឱ្យធ្វើប្រឡាយ ឱ្យឃ្លាតពីដីស្រែពួកគាត់ ប្រវែង២ម៉ែត្រ ព្រោះខ្លាចបាត់ដីស្រែច្រើនពេក និងនៅភូមិបាកាន ឃុំត្រពាំងជង សូមឱ្យជួយដោះស្រាយសំណង ពីការខូចខាតទៅតាមស្ថានភាពជាក់ស្តែង នៃការជីកប្រឡាយប៉ះពាល់ដំណាំស្រូវរបស់ពួកគាត់។ ២-គម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែ ក្នុងឃុំបឹងខ្នារ ប្រជាពលរដ្ឋចំនួន៧គ្រួសារ សូមឲ្យជួយដោះស្រាយគោលនយោបាយ ដែលពួកគាត់អះអាងថា បានបាត់បង់ដំណាំ ដូចជាគុម្ភឬស្សី និងដើមឈើហូបផ្លែមួយចំនួន។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវត្តលួង និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវត្តជ្រែ គឺជាគ្រោងភាគខាងលិចរបស់JICA ហើយការអនុវត្តគម្រោង តែងតែមានការប៉ះពាល់នូវវាលស្រែដែលនៅជុំវិញប្រឡាយ ក៏ដូចជាដើមឈើដែលនៅជុំវិញសំណង់ផងដែរ។ ទាក់ទងទៅនឹងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋនៅតាមទីតាំងនីមួយៗ ឯកឧត្តម ម៉ៅ ធនិន បានទទួលយក ហើយបានដាក់ផែនការ ឱ្យម្ចាស់គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ និងមន្ទីរពាក់ព័ន្ធ សហការជាមួយអាជ្ញាធរស្រុក ឃុំ ចាត់វិធានការដោះស្រាយសំណងផលប៉ះពាល់ នៃការអនុវត្តគម្រោងនោះ ទៅតាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ និងតាមបទដ្ឋានបច្ចេកទេស។ ក្រោយពីបានសម្របសម្រួលដោះស្រាយផលប៉ះពាល់ នៃការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រនោះរួចមក ឯកឧត្តមបានបន្តចូលរួមដោះស្រាយបញ្ហាទំនាស់ជាច្រើនករណីទៀត ដូចជាការសាងសង់សំណង់ផ្ទះល្វែង របស់ឈ្មោះ អឿង ថៃរុន នៅត្រង់ចំណុចផ្សារបឹងខ្នា ឃុំបឹងខ្នា ដែលបានចាក់ដី គ្មានផ្លូវទឹក បង្កការលិចលង់ដល់ផ្ទះប្រជាពលរដ្ឋរស់នៅទីនោះ ជុំវិញការងារនេះឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យលោក ចេង ឡៃ អភិបាលរងខេត្ត សហការជាមួយអាជ្ញាធរស្រុក ឃុំ ចាត់វិធានការឱ្យម្ចាស់សំណង់ធ្វើប្រព័ន្ធលូទឹក ឱ្យបានត្រឹមត្រូវ មុនសាងសង់បន្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចូលរួមបដិភាគថវិកា ចាក់ដីគ្រួសក្រហម សម្រាប់ក្រាលផ្លូវប្រវែង៤០០ម៉ែត្រ នៅក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ទៅតាមការស្នើសុំ ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទីនោះ និងបានបន្តសម្របសម្រួលដោះស្រាយករណីធ្វើរបងបិទផ្លូវមួយកន្លែង មិនឱ្យប្រជាពលរដ្ឋ៣គ្រួសារ នៅខាងក្រោយធ្វើដំណើរចេញចូល ដោយឱ្យបើកផ្លូវនោះដូចដើមឡើងវិញ។

ជាក់ស្តែងប្រជាពលរដ្ឋនៅទីនោះ បានសម្តែងនូវការគោរពដឹងគុណចំពោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលមានទេព្យកោសលខ្ពស់ ក្នុងការសម្របសម្រួល និងធ្វើការដោះស្រាយ ប្រកបដោយប្រសិទ្ធិភាព ព្រមទាំងបានសន្យាថានឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕ (Ti Amo)

DCIM100MEDIADJI_0100.JPG
DCIM100MEDIADJI_0100.JPG
DCIM100MEDIADJI_0108.JPG
DCIM100MEDIADJI_0108.JPG

IMG_6819 IMG_6822 IMG_6823 IMG_6826 IMG_6839 IMG_6873 IMG_6888 IMG_6909 IMG_6914 IMG_6922 IMG_6945 IMG_6958 IMG_6970 IMG_6974 IMG_6983 IMG_7004 IMG_7015 IMG_7034 IMG_7047






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧