ជំនន់ទឹកភ្លៀងស្ទឹងឈើតុំ ស្រុកក្រគរ ដែលលិចផ្ទះអ្នកភូមិមួយចំនួននោះ ពេលនេះស្រកវិញហើយ

sovanney lor | សីហា ២៩, ២០១៧ ១០:៥៥ ព្រឹក


មន្រ្តីនគរបាលបានឲ្យដឹងថា ការជន់លិចនេះ គឺនៅឃុំស្វាយស មាន១ភូមិ គឺភូមិត្រពាំងស្នួល ចំណែកឃុំឈើតុំ មាន៥ភូមិ គឺភូមិកាប៉ះលើ ភូមិកាប៉ះក្រោម ភូមិទួលត្បែង ភូមិដង្គៀបក្តាម និងភូមិចាមថ្មី រួមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ និងផ្សារបំណក់ទៀតផង។

មន្រ្តីដដែលបានបន្តថា មកដល់ម៉ោង១០ព្រឹកថ្ងៃដដែលនេះ ទឹកស្ទឹងឈើតុំនេះ បានស្រកបណ្តើរៗហើយ ហើយទឹកជំនន់នេះ មិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ ឬជីវិតមនុស្ស សត្វឡើយ។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ប្រទេសកម្ពុជាជួបសម្ពាធ ឬកូនព្យុះមួយទៀត ដែលនាំឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន នៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ។

យោងតាមការព្យាការណ៍អាកាសធាតុ ប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សម្ពាធទាបមួយបាន និងកំពុងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន នឹងធ្វើដំណើរឆ្លងចូលមកសមុទ្រចិនខាងត្បូង នៅថ្ងៃទី២៧ ខែសីហា ហើយវិវត្តខ្លួនទៅជាវិសម្ពាធ ឬកូនព្យុះមួយ ដែលលក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន នៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ខណៈដែលលើផ្ទៃសមុទ្រនឹងមានរលកខ្ពស់ៗ និងខ្យល់បក់ខ្លាំង ចាប់ពីថ្ងៃទី២៧-៣០ ខែសីហា ឆ្នាំ២០១៧នេះ៕  (Ti Amo)

fn-2017-08-28-17-33-01-1 fn-2017-08-28-17-33-02-8 fn-2017-08-28-17-33-02-9 fn-2017-08-28-17-33-02-11 fn-2017-08-28-17-33-02-12 fn-2017-08-28-17-33-03-13 fn-2017-08-28-17-33-03-14 fn-2017-08-28-17-33-03-15

 






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧