អភិបាលខេត្តពោធិ៍សាត់ បន្តរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទូទាំងខេត្ត, លោកថាពួកគាត់ជាគ្រួសាររបស់លោក (Video inside)

sovanney lor | សីហា ២៩, ២០១៧ ៥:៣១ ល្ងាច


(ពោធិ៍សាត់)៖ ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈមដោះស្រាយមិនបាន និងជនចាស់ជរាទីទ័លខ្លាំង នៅក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកមួយចំនួន ក្នុងខេត្តពោធិ៍សាត់ តែងតែទូរស័ព្ទមកផ្ទាល់ និងចូលមកដល់សាលាខេត្តផ្ទាល់ ដើម្បីសុំឲ្យឯកឧត្តមអភិបាលខេត្ត ជួយអន្តរាគមន៍ដោះស្រាយនូវទុក្ខលំបាករបស់ពួកគាត់។

ជាក់ស្តែងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋជិត១០០នាក់ ក្នុងនោះក៏មានក្រុមគ្រួសារម៉ូតូឌុបផងដែរ បានមកលើកដៃសំពះ ដើម្បីសុំឲ្យឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ជួយ។ ឃើញសភាពបែបនេះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តអាណិតអាសូរក្រៃលែង ក៏បានចូលរួមដោះស្រាយឲ្យដូចជាគ្រួសារតែមួយ និងបានជូនស្បៀង សម្រាប់ដោះស្រាយជាបឋមទៅដល់ពួកគាត់ ទៅតាមលទ្ធភាពជាក់ស្តែង។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមឳពុកម្តាយគេ បើកប្រជាពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនមាន ហើយរត់មកពឹងពាក់ហើយ ឯកឧត្តមមិនដែលធ្វើព្រងើយនោះទេ បើទោះបីដំណោះស្រាយទាំងនោះ វាមិនពេញតម្រូវការទាំងស្រុងក្តី តែជាការចូលរួមចំណែក និងចែករំលែកនូវក្តីស្រលាញ់ ដែលធ្លាប់រួមសុខ រួមទុក្ខជាមួយនឹងគ្នាជារៀងរហូតមក។ ឯកឧត្តមបានលើកឡើងទៀតថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ហើយបានធ្វើឲ្យប្រជាពលរដ្ឋក៏មានការពេញចិត្តគ្រប់ៗគ្នាផងដែរ។

ប្រជាពលរដ្ឋនៅទីនោះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមអភិបាលខេត្ត ដែលពួកគាត់ឳពុកម្តាយប្រកបដោយព្រហ្មវិហារធម៌ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា ព្រមទាំងបានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារៀងរហូត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានដឹកនាំអភិបាលរងនៃគណៈអភិបាលខេត្ត ចុះពិនិត្យការស្ថាបនាក្លោងទ្វារសាលាខេត្តថ្មី ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម ដែលមានជុំវិញអាគារដ្ឋបាលសាលាខេត្ត និងដែលបាននឹងកំពុងស្ថាបនាជិតរួចរាល់ហើយនោះផងដែរ៕ (Ti Amo)

IMG_7204 IMG_7184 IMG_7182 IMG_7161 IMG_7154 IMG_7151 IMG_7146 IMG_7119 IMG_7117 IMG_7108 IMG_7107 IMG_7096 IMG_7093 IMG_7089 IMG_7088 IMG_7076 IMG_7060 IMG_7058






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧