ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង១ពាន់នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ (Video inside)

sovanney lor | កញ្ញា ២, ២០១៧ ៤:០៨ ល្ងាច


(ពោធិ៍សាត់)៖ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយា ឯកឧត្តម ហ៊ុន ម៉ានិត នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ បានដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារជាច្រើននាក់ទៀត។

ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនាពេលនេះ រួមមានពិនិត្យជំងឺទូទៅ, ពិនិត្យរោគស្ត្រី, វះកាត់តូច, ឆ្លុះអេកូសាស្ត្រ, ពិនិត្យធ្មេញ, ចែកវ៉ែនតាសម្រាប់លោកតា លោកយាយចំនួន៣០០នាក់ និងមានរៀបចំអាហារសម្រន់រួមគ្នាមួយពេល ព្រមទាំងមានភេសជ្ជ:ផ្សេងៗ ប្រកបដោយក្តីសប្បាយរីករាយ និងភាពស្និតស្នាលបំផុត។ ក្នុងឱកាសនោះក្រុមការងារ បានចែកជូនរទេះរុញចំនួន០៦គ្រឿងដល់ជនពិការ និងសម្ភារសិក្សាជូនដល់សិស្សានុសិស្សផងដែរ។

លោកជំទាវ ឌី សុខីទីឃាយុកោ បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរអំពីសុខទុក្ខជានិច្ចគ្រប់ទីកន្លែង។ ជាការពិតណាស់ កម្មវិធីក្រុមវិជ្ជសាស្ត្រសម្តេតេជោ ដែលបានចុះពិនិត្យ ព្យាបាលនាពេលនេះ គឺមិនមែនជាលើកទី១នោះទេ ដែលក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានធ្វើសកម្មភាពមនុស្សធម៌បែបនេះ ជូនប្រជាពលរដ្ឋជាច្រើនកន្លែង នៅតាមបណ្តាខេត្ត និងនៅតាមតំបន់ដាច់ស្រយាលនានា។

ប្រជាពលរដ្ឋ ដែលបានមកទទួលការពិនិត្យ និងព្យាលជំងឺ នៅពេលនេះសុទ្ធតែបានបង្ហាញនូវភាពរីករាយ ចំពោះក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដែលបានចុះពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ ជាការចូលរួមកាត់បន្ថយលើការចំណាយរបស់ពួកគាត់បានមួយចំនួនធំ។ តាមរយៈសកម្មភាពមនុស្សធម៌នេះ គឺ​ជាការចូលរួ​មចំណែក​ជា​មួយរាជ​រដ្ឋាភិបាលកម្ពុជា ក្នុង​ការបម្រើសេវា​សុខាភិបាល បង្ខិតឱ្យនៅជិតប្រជាពលរដ្ឋ ដើម្បីសម្រាលទុក្ខលំបាកដល់ពួកគាត់ប្រចាំថ្ងៃ៕ (Ti Amo)

IMG_7402 IMG_7429 IMG_7472 IMG_7487 IMG_7494 IMG_7519 IMG_7521 IMG_7526 IMG_7527 IMG_7531 IMG_7537 IMG_7570 IMG_7580 IMG_7582 IMG_7589 IMG_7609 photo_2017-09-02_15-22-03

 






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧