អភិបាលខេត្តពោធិ៍សាត់ ចាត់ឲ្យក្រុមការងារ នាំយកសម្ភារ និងថវិកា ទៅចូលរួមរំលែកទុកគ្រួសារសពប្រជាពលរដ្ឋ ៣ផ្សេងគ្នា ក្នុងក្រុងពោធិ៍សាត់

sovanney lor | កញ្ញា ៣, ២០១៧ ៤:០៦ ល្ងាច


(ពោធិ៍សាត់)៖ នាថ្ងៃទី០២-០៣ ខែកញ្ញា ឆ្នាំ២០១៧ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បាននាំយកសម្ភាររួមមាន អង្ករ និងថវិកា របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ទៅចូលរួមរំលែកទុក្ខគ្រួសារសព ៣ផ្សេងគ្នារួមមាន៖

១-សពកញ្ញា យូ អៀក ក្នុងជន្មាយុ ២២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។
២-សពឧបាសក ណេត យ៊ុន ក្នុងជន្មាយុ ៦៦ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិដង្គា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
៣-សពឧបាសិកា ម៉ក់ ម៉ុត ក្នុងជន្មាយុ ៧៧ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិត្រាង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។
 
គួរបញ្ជាក់ថា នេះគឺជាទម្លាប់ ដែលឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យក្រុមការងាររៀបចំជាសម្ភារ និងថវិកាមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខប្រជាពលរដ្ឋ និងចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ក្នុងនាមជាក្រុមគ្រួសារតែមួយ៕ (Ti Amo)
photo_2017-09-03_15-40-06 photo_2017-09-03_15-40-15 photo_2017-09-03_15-40-30





ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧