ឯកឧត្តម ខូយ សុខា និងឯកឧត្តម ម៉ៅ ធនិន បើកកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៣ ឆ្នាំទី៤ អាណត្តិ២ លើរបៀបវារៈ ៨សំខាន់ៗ

sovanney lor | កញ្ញា ៨, ២០១៧ ៣:២៥ ល្ងាច


(ពោធិ៍សាត់)៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំសាមញ្ញរបស់ខ្លួន លើកទី៣ ឆ្នាំទី៤ អាណត្តិទី២ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៨សំខាន់ៗ។

 
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងបានការចូលរួមពីសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិកសភាពាណិជ្ជកម្មខេត្ត និងប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្តជាច្រើនរូបផងដែរ។
របៀបវារៈនៃកិច្ចប្រជុំនោះរួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើកទី២ ឆ្នាំទី៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យ និងអនុម័តគម្រោងថវិកាខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨។
៤-ពិនិត្យ និងអនុម័តសេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តពោធិ៍សាត់។
៥-ពិនិត្យ និងអនុម័តសេចក្តីព្រាងដីកា ស្តីពីការកំណត់កម្រៃសេវា របស់រដ្ឋបាលខេត្ត។
៦-ពិនិត្យ និងអនុម័តសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការ។
៧-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត។
៨-បញ្ហាផ្សេងៗ៕ (Ti Amo)
IMG_8261 IMG_8264 IMG_8267 IMG_8271 IMG_8274 IMG_8275 IMG_8277 IMG_8278 IMG_8279 IMG_8281 IMG_8284 IMG_8285 IMG_8286





ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧