មោទនភាពអ្នកខេត្តពោធិ៍សាត់យើង! នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ អភិបាលខេត្តពោធិ៍សាត់ នឹងដឹកនាំប្រតិភូទៅទទួលពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាពទឹកស្អាត នៅប្រទេសព្រុយណេ (Video inside)

sovanney lor | កញ្ញា ៨, ២០១៧ ៥:១១ ល្ងាច


បើតាមមន្ត្រីជាន់ខ្ពស់ នៃក្រសួងបរិស្ថាន បានឲ្យដឹងថា ក្នុងកិច្ចប្រជុំកាលពីចុងខែមេសា ឆ្នាំ២០១៧កន្លងទៅ ធ្វើឡើងដើម្បីពិនិត្យមើលនូវវឌ្ឍនភាព នៃសកម្មភាពរបស់ក្រុមការងារ ដែលបានទទួលការគាំទ្រពីរដ្ឋមន្រ្តីបរិស្ថាន នៃប្រទេសអាស៊ានទាំង១០។ ការពិនិត្យ និងវាយតម្លៃនូវចលនាប្រឡងប្រណាំង ពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុង ដែលត្រូវរៀបចំឡើងរាល់៤ឆ្នាំម្តង និងពិនិត្យនូវលទ្ធភាព ក្នុងការធ្វើសហប្រតិបត្តិការជាមួយបណ្តាអង្គការជាដៃគូ ដែលធ្វើការងារលើការអភិវឌ្ឍទីក្រុង ដោយមាននិរន្តរភាព ផ្នែកបរិស្ថាន។

កិច្ចប្រជុំនោះ បានផ្តោតសំខាន់ទៅលើសូចនាកបីសំខាន់ៗ គឺ“ទឹកស្អាត ដីស្អាត និងខ្យល់ស្អាត” ហើយក្រុមការងារបានសម្រេចជ្រើសរើស ទីក្រុងនៃបណ្តាប្រទេស នីមួយៗក្នុងអាស៊ាន ដើម្បីធ្វើការប្រកួតយកពានរង្វាន់ ក្នុងនោះសម្រាប់កម្ពុជាមានក្រុងចំនួនពីរ គឺ“ក្រុងកែប និងក្រុងពោធិ៍សាត់” ដែលត្រូវបានជ្រើសរើស ជាទីក្រុងគម្រូ ដែលនឹងទទួលបាននូវពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាពបរិស្ថាន ដែលនឹងត្រូវធ្វើឡើងនៅប្រទេសព្រុយណេ នៅវេលាម៉ោង ១៩ និង០០នាទី ដល់ម៉ោង ២១ និង០០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខ។

គួរបញ្ជាក់ថា ក្រោយត្រឡប់មកពីទទួលពានរង្វាន់ផ្នែកនិរន្តរភាព ទឹកស្អាត” ឆ្នាំ២០១៧ នៅទីក្រុងដារូសសាឡឹម នៃប្រទេសព្រុយណេរួចមក ថ្នាក់ដឹកនាំខេត្តក៏មានរៀបចំឲ្យមានកម្មវិធីអបអរទទួលពានរង្វាន់នេះ នៅបូរីវប្បធម៌កោះសំពៅមាស នាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានបាញ់កាំជ្រូច និងមានសមាសភាពចូលរួមជាង១ពាន់នាក់ផងដែរ៕ (Ti Amo)

សូមទស្សនាវីដេអូរខ្លី ស្តីពីនិរន្តរភាពទឹកស្អាតរបស់ខេត្តពោធិ៍សាត់ ដែលត្រូវដាក់បញ្ចាំងក្នុងឱកាសទទួលពានរង្វាន់ នៅប្រទេសព្រុយណេ៖

photo_2017-08-24_14-50-06photo_2017-08-24_14-50-09

DCIM100MEDIADJI_0048.JPG

DCIM100MEDIADJI_0145.JPGDCIM100MEDIADJI_0364.JPGDCIM100MEDIADJI_0683.JPG

photo_2017-08-09_15-51-42 97d499cfae636583354d5362f86a113e






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧