ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ ចែកសម្ភារៈសិក្សា ដល់គ្រូនិងសិស្សសាលាបឋមសិក្សា ហ៊ុន សែន ភូមិស្ទឹង

sovanney lor | កញ្ញា ៩, ២០១៧ ៥:១៥ ល្ងាច


(ពោធិ៍សាត់)៖ ដោយមានការគិតគូរពីកុមារតូចនៅតាមជនបទជាទំពាំងស្នងឫស្សីនោះ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីប្រគេនសម្ភារៈបរិក្ខាដល់វត្តទាំង០៩រួចមក ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវ បានឆ្លៀតឱកាសនាំយកសម្ភារៈសិក្សា ទៅចែកជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាហ៊ុនសែនភូមិស្ទឹង ឃុំកណ្ដៀង ស្រុកកណ្ដៀង។ ក្នុងនោះគ្រូចំនួន០៨នាក់ ម្នាក់ៗទទួលបានសៀវភៅសរសេរ០៥ក្បាល ប៊ិច០១ដើម និងសិស្សានុសិស្សចំនួន១៥០នាក់ ម្នាក់ៗសៀវភៅសរសេរ០២ក្បាល ប៊ិច០១ដើម និងនំមួយកញ្ចប់។

ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ​ សែម សូមឲ្យក្មួយៗចៅៗ ខិតខំរៀនសូត្រទាន់ខ្លួននៅក្មេង ទោះបីពេលនេះវ៉ាកងក៍ដោយ។ ត្រូវស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូអ្នកគ្រូ និងចេះគោរពចាស់ទុំ, កុំសាកល្បងជាមួយគ្រឿងញៀនឲ្យសោះ ព្រោះវាធ្វើឲ្យមនុស្សឆ្គួត និងខូចអនាគត។ បើយើងនៅក្មេងមិនខិតខំរៀន គិតតែដើរលេងឥតប្រយោជន៍នោះ ពេលប្រលងប្រាកដជាជួបការលំបាកយ៉ាងខ្លាំង ដោយសារតែយើងមិនមានចំណេះដឹង។ សព្វថ្ងៃនេះរាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជន និងកីឡា បានរឹតបន្តឹងការប្រលង ដើម្បីចម្រាញ់យកអ្នកចេះដឹងពិតប្រាកដ ដូច្នេះបើយើងចេះគឺជាប់ បើមិនទេចេះគឺធ្លាក់ហើយ។ ក្មួយៗចៅៗកើតក្នុងសម័យតេជោសែននេះ ពិតជាមានសំណាងខ្លាំងណាស់ ព្រោះចំពេលស្រុកទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ព្យរីកចម្រើនលើគ្រប់វិស័យ មានផ្លូវដើរទៅរៀន មានកង់ជិះ មានអគារសិក្សាធ្វើអំពីថ្ម និងមានអគ្គីសនីមកដល់លំនៅដ្ឋានទៀតផង។

កាលជំនាន់តាៗផ្លូវពីភូមិមួយទៅភូមិមួយមិនស្រួលដូចសព្វថ្ងៃនេះទេ គ្មានទាំងកង់ជិះ ហើយសាលារៀននៅឆ្ងាយពីផ្ទះទៀតផង។ ក្នុងផ្ទះអុជចង្កៀងប្រេងកាត និងចន្លុះរៀនពុំមានអគ្គីសនីទេ ប៉ុន្តែនៅតែរៀនពូកែដោយសារតែការប្រឹងប្រែង។ ដូច្នេះក្មួយៗចៅៗត្រូវតែខិតខំរៀនសូត្រឲ្យសមស្របទៅនឹងសម័យកាល ដែលកំពុងតែអភិវឌ្ព្យន៍នេះ ក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ (Ti Amo)

21369346_526574764361275_3512177159900933181_n 21369649_526575094361242_922184335983561620_n 21430052_526575307694554_2047776881369377676_n 21430211_526574921027926_4648824994479389347_n 21463260_526574777694607_9103026766252298406_n 21463311_526574867694598_8258267808687693345_n 21463318_526574887694596_8277900257296389863_n 21557938_526575227694562_106090988185934113_n






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧