ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ ជា ខេង ប្រគេនសម្ភារៈបរិក្ខា ដល់វត្តចំនួន០៩ ក្នុងពិធីបុណ្យកាន់បិណ្អភ្ជុំបិណ្ឌ

sovanney lor | កញ្ញា ៩, ២០១៧ ៥:៣៥ ល្ងាច


(ពោធិ៍សាត់)៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវ ជា ខេង នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ បាននាំយកគ្រឿងសម្ភារៈបរិក្ខាមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃវត្តហង្សាបីតិ ហៅព្រែកស្ដី ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ និងវត្តចំនួន០៨ទៀត នៅស្រុកកណ្ដៀង ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលពុទ្ធសាសនិកខ្មែរយើង ក្នុងនិងក្រៅប្រទេស កំពុងប្រារព្វធ្វើក្នុងរយះពេល១៥ថ្ងៃនេះ។ ក្នុងឱកាសនោះក៍មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉េង ស័ក្កិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោកជំទាវ ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

គ្រឿងសម្ភារៈបរិក្ខាដែល ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ នាំយកមកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ដល់វត្តចំនួន០៩នោះ មានវត្តហង្សាបីតិហៅព្រែកស្ដី  វត្តភូមិស្ទឹង  វត្តស្យា  វត្តកែវវិជ័យ  វត្តសែនជ័យ  វត្តនទីសេដ្ឋា  វត្តលាប  វត្តក្ងាន  និងវត្តបន្ទាយត្រោក ដោយក្នុងមួយវត្តៗទទួលបានអង្ករ១០០គក្រ  ស្ករស៥០គក្រ  ប៊ីចេង១០គក្រ  ទឹកដោះគោ០៣កេស  មី០៥កេស  ទឹកក្រូច០៥កេស  ទឹកបរិសុទ្ធ០៥កេស  ផ្លែឈើមួយកន្ត្រក និងថវិកាមួយលានរៀល លើកលែងវត្តព្រែកស្ដីថវិកា បីលានរៀល។

បន្ទាប់ពីរាប់បាតប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងធ្វើកិច្ចទៅតាមគន្លងព្រះពុទ្ធសាសនារួចមក ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម បានលើកឡើងថាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យមួយរបស់ខ្មែរយើង ដែលមានតាំងពីដើមមក ហើយធំជាងគេដែលមានរយះពេលដល់ទៅ១៥ថ្ងៃឯណោះ។ ជារៀងរាល់ឆ្នាំទាំងបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំក្ដី ក្រុមគ្រួសាររបស់លោកតែងតែមកធ្វើបុណ្យធ្វើទាន ជួបជុំជាមួយលោកតាលោកយាយ និងពុទ្ធបរិស័ទ នៅក្នុងវត្តភូមិស្ទឹងនេះ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់អ្នកមានគុណដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ។ ដោយសារតែពុំមានពេលគ្រប់គ្រាន់ ក្នុងការនាំយកសម្ភារៈបរិក្ខា ទៅប្រគេនដល់ព្រះសង្ឃតាមវត្តនោះ ទើបឯកឧត្តម និងភរិយា និមន្តព្រះចៅអធិការតាមវត្តនីមួយៗ មកប្រគេនរួមគ្នា នៅវត្តភូមិស្ទឹងនេះតែម្ដង។ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម មានប្រសាសន៍ថា យើងជាប្រជាពលរដ្ឋដែលធ្លាប់ឆ្លងកាត់របបប៉ុលពត ត្រូវប្រឆាំងដាច់ខាតមិនឲ្យរបបនេះវិលមកសារជាថ្មីបានឡើយ។ យើងត្រូវការតែសន្តិភាព និងការអភិវឌ្ព្យន៍លើគ្រប់វិស័យ ដើម្បីរស់នៅសុខស្រួលនិងមានសេរីភាពគ្រប់គ្រាន់។ ឯកឧត្តមរដ្ឋមន្ត្រីសូមឲ្យបងប្អូនប្រជាពលរដ្ឋ គិតគូររឿងជីវភាពគ្រួសារឲ្យបានល្អប្រសើរ ដោយខិតខំប្រកបមុខរបររកទទួលទាន ក្នុងផ្លូវសុច្ចរិត ពិសេសអប់រំកូនចៅ ឲ្យដើរក្នុងផ្លូវល្អ ដើម្បីជាក្ដីសង្ឃឹមទៅថ្ងៃអនាគត។

ក្រៅពីប្រគេនសម្ភារៈបរិក្ខាដល់វត្តទាំង០៩ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម និងលោកជំទាវ ជា ខេង បានជូនក្រណាត់ស សារុង និងថវិកាមួយចំនួន ដល់លោកតាលោកយាយ ពុទ្ធបរិស័ទ និងកម្លាំងការពារសន្តិសុខនៅទីនោះ សរុបប្រមាណជាង៥០០នាក់ផងដែរ៕ (Ti Amo)

21557938_526575227694562_106090988185934113_n 21463318_526574887694596_8277900257296389863_n 21463311_526574867694598_8258267808687693345_n 21463260_526574777694607_9103026766252298406_n 21430211_526574921027926_4648824994479389347_n 21430052_526575307694554_2047776881369377676_n 21369649_526575094361242_922184335983561620_n 21369346_526574764361275_3512177159900933181_n






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧