អបអរសាទរ! ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់និរន្ដរភាពទឹកស្អាត ទីក្រុងអាស៊ាន នៅប្រទេសព្រុយណេហើយ, ស្អែកនេះអភិបាលខេត្ត នឹងរៀបចំអបអរសាទរ ដ៏កក្រើកនៅកោះសំពៅមាស (Video inside)

sovanney lor | កញ្ញា ១៣, ២០១៧ ២:១១ ល្ងាច


(ពោធិ៍សាត់)៖ ជាការអបអរសាទរ និងមោទនភាពដ៏ធំមួយសម្រាប់កម្ពុជា ដែលខេត្តពោធិ៍សាត់ និងខេត្តកែប ទើបទទួលបានពានរង្វាន់និរន្ដរភាពបរិស្ថាន ទីក្រុងអាស៊ាន នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៤ នៅរាជធានី Bandar Seri Begawan នៃប្រទេសព្រុយណេ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា នេះជាមោទនភាពមួយដែរ សម្រាប់កម្ពុជាមានក្រុងចំនួនពីរ គឺក្រុងពោធិ៍សាត់របស់ឯកឧត្តម និងក្រុងកែប ដែលត្រូវបានជ្រើសរើសជាទីក្រុងគម្រូ ហើយនឹងត្រូវទទួលបាននូវពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាពបរិស្ថាន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីបានឆ្លងកាត់ការវាយតម្លៃ និងជ្រើសរើសដោយគណៈកម្មការ ដែលមានសមាសភាពពីប្រទេសជាសមាជិកអាស៊ានទាំងអស់។

ឯកឧត្តមបានបញ្ជាក់ថា ក្រោយត្រឡប់មកពីទទួលពានរង្វាន់ផ្នែកនិរន្តរភាព “ទឹកស្អាត ឆ្នាំ២០១៧” នៅទីក្រុង Bandar Seri Begawan នៃប្រទេសព្រុយណេរួចមក ថ្នាក់ដឹកនាំខេត្តក៏មានរៀបចំឲ្យមានកម្មវិធីអបអរសាទរទទួលពានរង្វាន់នេះ ដ៏កក្រើកទូទាំងខេត្ត នៅបូរីវប្បធម៌កោះសំពៅមាស នាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានបាញ់កាំជ្រូច និងមានសមាសភាពចូលរួមជាង១ពាន់នាក់ផងដែរ។

គួរបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំលើកទី១៤ ថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ានខាងលើ ក៏មានសន្និសីទភាគីកិច្ចព្រមព្រៀង ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតផងដែរ ដោយពិភាក្សាលើប្រធានបទចំនួន៨ ដែលស្ថិតនៅក្រោមក្របខ័ណ្ឌបរិស្ថាន រួមមាន៖ ១-វឌ្ឍនភាពស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន, ២-និរន្តរភាពបរិស្ថានទីក្រុង, ៣-ការអភិរក្សជីវចម្រុះ, ៤-ការប្រែប្រួលអាកាសធាតុ, ៥-បរិស្ថានតំបន់ឆ្នេរសមុទ្រ, ៦-ការងារអប់រំបរិស្ថាន, ៧-ការគ្រប់គ្រងធនធានទឹក និង៨-ការគ្រប់គ្រងសារធាតុគីមី និងសំណល់គ្រោះថ្នាក់។

ជាមួយគ្នានោះ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន បានជួបពិភាក្សាជាមួយបណ្ដាប្រទេសជាដៃគូសន្ទនា ក្នុងក្របខ័ណ្ឌអាស៊ានបូកបី រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង លើកិច្ចសហប្រតិបត្ដិការវិស័យបរិស្ថាន។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ រដ្ឋមន្រ្ដីបរិស្ថានអាស៊ានបានពិភាក្សា និងអនុម័តលើ៖
១-សេចក្ដីថ្លែងការណ៍រួមអាស៊ាន ឆ្នាំ២០១៧ ស្ដីពីការប្រែប្រួលអាកាសធាតុ។
២-ការផ្តល់ពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន។
៣៖ ផែនការការងារបរិស្ថាន និងការប្រែប្រួលអាកាសធាតុអាស៊ាន-អង្គការសហប្រជាជាតិ។
៤-តួនាទី និងភារកិច្ចរបស់ឧត្ដមមន្រ្ដីបរិស្ថានអាស៊ាន និងក្រុមការងារ។
៥-ផែនការសកម្មភាព ស្ដីពីកិច្ចសហប្រតិបត្ដិការវិស័យបរិស្ថានអាស៊ាន-ចិន។
៦-របាយការណ៍ស្តីពីស្ថានភាពបរិស្ថានអាស៊ានលើកទី៥។
៧-ការបញ្ជូលឧទ្យានចំនួន២ ដែលស្នើដោយប្រទេសឥណ្ឌូណេស៊ីទៅក្នុងឧទ្យានបេតិកភណ្ឌអាស៊ាន៕ (Ti Amo)

6241725680_IMG_8981 6241725680_IMG_8983 6176714048_IMG_9069 6176714048_IMG_9100 6176714048_IMG_9104 6176714048_IMG_9109 6176714048_IMG_9111 6176714048_IMG_9121 6176714048_IMG_9130 6176714048_IMG_9144 6176714048_IMG_9145 6176714048_IMG_9146 6176714048_IMG_9150 6176714048_IMG_9152 6176714048_IMG_9156 6176714048_IMG_9157 6176714048_IMG_9161 6176714048_IMG_9162 6176714048_IMG_9171 6176660448_IMG_9176

https://www.facebook.com/pursatprovincialhall855/videos/1990531601236616/

https://www.facebook.com/pursatprovincialhall855/videos/1990334744589635/






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧