មន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ ប្រមាណ១៧៨នាក់ ទទួលបានអំណោយជួបជុំគ្រួសារ ពីអភិបាលខេត្ត ក្នុងឱកាសកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០១៧ (Video inside)

sovanney lor | កញ្ញា ១៤, ២០១៧ ៣:៥៧ ល្ងាច


(ពោធិ៍សាត់)៖ មន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ ប្រមាណ ១៧៨នាក់ ក្នុងនោះស្រី ៥៧នាក់ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានទទួលអំណោយ ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីសម្តែងនូវទឹកចិត្តគោរពស្រឡាញ់គ្នា ដូចជាគ្រួសារតែមួយ និងដើម្បីយើងទាំងអស់គ្នាជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដែលជាបុណ្យប្រពៃណីខ្មែរយើង នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណមកម្ល៉េះ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការកោតសរ​សើរ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលកំពុងបម្រើការងារនៅក្នុងសាលាខេត្ត ហើយដែលបានខិតខំប្រឹងប្រែងបម្រើការងារ ទៅតាមតួនាទីភារៈកិច្ច ជូនសង្គមជាតិ និងជាសេនាធិការឲ្យថ្នាក់ដឹកនាំ ទាំងក្រុមប្រឹក្សា និងគណៈអភិបាល​ខេត្ត ទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមបានបន្តទៀតថា មន្រ្តីរាជការសាលាខេត្ត គឺជាក្បាលម៉ាស៊ីន លើការងារគ្រប់គ្រងនូវរាល់កិច្ចការទាំងអស់នៅក្នុងខេត្ត ដូចេ្នះត្រូវតែមានចិត្តទូលំទូលាយ មិនរើសអើង ស្មោះត្រង់ ​ស្អាតស្អំ​ បង្កើតការសាមគ្គីផ្ទៃក្នុង និងជាមួយមន្ទីរ អង្គភាព ស្រុក-ក្រុង ឃុំ-សង្កាត់ ពិសេសក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីរាជការ ត្រូវបន្តជម្រុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ពង្រឹងការគ្រប់គ្រងឯកសារ លិខិតស្នាម ពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ និងត្រូវលះបង់នូវភាពអសកម្ម ដើម្បីក្លាយជាកម្លាំងចលករ ក្នុងការរួម​ចំណែកអភិវឌ្ឍន៍ខេត្ត។ ជាងនេះទៅទៀតនៅក្នុងខេត្តយើង ពិនិត្យឃើញថាមានកន្លែង​ជាច្រើន ទាំងក្រុង និងស្រុក ត្រូវការធនធានមនុស្ស គឺមានតែក្មួយៗនេះហើយ ជាទំពាំងស្នងឬស្សី ​ដែលមានសមត្ថភាព អាចនឹងចូលទៅបម្រើការនៅទីនោះ។

ជាការពិតណាស់ថា ធ្វើជាមេដឹកនាំគេ ត្រូវតែមានព្រហ្មវិហាធម៌ទាំង៤ ទើបថ្នាក់ក្រោមគោរព ​បើមិនដូច្នេះទេ ពិតជាជួបការលំបាកជាមិន​ខាន។ ការតែងតាំងមន្ត្រី ក៏ត្រូវអនុវត្តទៅតាមច្បាប់ មិនប្រកាន់បក្ខពួក និងសូកប៉ាន់ឡើយ ​បើមានករណីនេះកើតឡើង ត្រូវបញ្ឈប់ជាបន្ទាន់​ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកគ្មានធនធាន ចំពោះសមត្ថភាពដែលគេមានគ្រប់គ្រាន់។

ដោយសម្តែងនូវទឹកចិត្តគោរពស្រឡាញ់គ្នា ដូចជាគ្រួសារតែមួយ និងដើម្បីយើងទាំងអស់គ្នាជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ ជាលើកទី៣នេះ ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី បានរៀបចំនូវអំណោយ ជូនដល់មន្រ្តីរាជការប្រមាណ ១៧៨នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករដំណើប ៥គីឡូក្រាម, សណ្តែកបាយ ២គីឡូក្រាម, តាំងហ៊ុន ២គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល។ ដោយឡែកមន្ត្រីរាជការជានារីប្រមាណ ៥៧នាក់ ត្រូវបានទទួលក្រណាត់អាវប៉ាក់ បន្ថែមម្នាក់១ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តអាណិតអាសូរក្រៃលែង តាមរយៈការចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលទូរស័ព្ទ និងចូលមកដល់សាលាខេត្តដោយផ្ទាល់ និងបន្តជូនស្បៀង សម្រាប់ដោះស្រាយជាបឋមទៅដល់ពួកគាត់ ទៅតាមលទ្ធភាពជាក់ស្តែង៕ (Ti Amo)

https://www.facebook.com/pursatprovincialhall855/videos/1991329984490111/

WhatsApp Image 2017-09-14 at 3.09.33 PM WhatsApp Image 2017-09-14 at 3.09.22 PM WhatsApp Image 2017-09-14 at 3.09.23 PM(1) WhatsApp Image 2017-09-14 at 3.09.23 PM WhatsApp Image 2017-09-14 at 3.09.24 PM(1) WhatsApp Image 2017-09-14 at 3.09.24 PM WhatsApp Image 2017-09-14 at 3.09.25 PM WhatsApp Image 2017-09-14 at 3.09.26 PM WhatsApp Image 2017-09-14 at 3.09.27 PM WhatsApp Image 2017-09-14 at 3.09.28 PM WhatsApp Image 2017-09-14 at 3.09.29 PM WhatsApp Image 2017-09-14 at 3.09.31 PM(1) WhatsApp Image 2017-09-14 at 3.09.31 PM WhatsApp Image 2017-09-14 at 3.09.32 PM WhatsApp Image 2017-09-14 at 3.08.48 PM WhatsApp Image 2017-09-14 at 3.08.38 PM WhatsApp Image 2017-09-14 at 3.08.39 PM WhatsApp Image 2017-09-14 at 3.08.41 PM WhatsApp Image 2017-09-14 at 3.08.44 PM WhatsApp Image 2017-09-14 at 3.08.45 PM WhatsApp Image 2017-09-14 at 3.08.47 PM






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧