ខេត្តពោធិ៍សាត់ប្រារព្ធពិធីអបអរសាទ និងដង្ហែ ពានរង្វាន់ទីក្រុងអាស៊ាន ផ្នែកសូចនាករទឹកស្អាត បន្ទាប់ពីទទួលបាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន នៅប្រទេសប្រុយណេ (Video inside)

sovanney lor | កញ្ញា ១៥, ២០១៧ ៥:០៥ ល្ងាច


(ពោធិ៍សាត់)៖ ពានរង្វាន់ និងវិញ្ញាបនបត្រ ផ្នែកសូចនាករទឹកស្អាត ទីក្រុងអាស៊ាន ឆ្នាំ២០១៧ ដែលឯកឧត្តម ម៉ៅ ធនិន បានដឹកនាំប្រតិភូទៅចូលរួមទទួល ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន នៅទីក្រុង Bandar Seri Begawan  នៃប្រទេសប្រុយណេ កាលពីយប់ថ្ងៃទី១២ ខែកញ្ញានោះ ត្រូវបានរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរ និងដង្ហែ ទៅកាន់បុរីវប្បធម៌កោះសំពៅមាស នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានអ្នកចូលរួមជិត២ពាន់នាក់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ហ៊ុន​ ចាន់ធី។

លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅប្រទេសកម្ពុជាមានទីក្រុងចំនួន២តែប៉ុណ្ណោះ ដែលបានចាត់ចូលជាទីក្រុងគម្រូអាស៊ាន “ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងក្រុងកែប ខេត្តកែប” បានចូលខ្លួនប្រគួតប្រជែងដណ្តើម ពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុង ដែលតែងតែធ្វើឡើងក្នុងរយៈពេឡ៤ឆ្នាំម្តង។ ការប្រឡងប្រណាំងពានរង្វាន់និរន្តរភាព ទីក្រុងអាស៊ាន និងវិញ្ញាបនបត្រ ទទួលស្គាល់ទឹកស្អាត ដីស្អាត និងខ្យល់ស្អាត ក្នុងឆ្នាំ២០១៧ ដោយកំណត់យកទីក្រុងកែប ខេត្តកែប សម្រាប់ពានរង្វាន់និរន្តរភាពបរិស្ថាន ទីក្រុងអាស៊ាន, ទីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សម្រាប់សូចនាករទឹកស្អាត, ទីក្រុងព្រះសីហនុ សម្រាប់សូចនាករខ្យល់ស្អាត និងទីក្រុងសៀមរៀប ខេត្តសៀមរាប សម្រាប់សូចនាករដីស្អាត។ លោកបានលើកឡើងទៀតថា ការកំណត់នូវសូចនាករនិរន្តរភាពបរិស្ថាន ទីក្រុងពោធិ៍សាត់ ដែលបានចូលរួមប្រឡងប្រណាំងនោះ ដោយមានការគាំទ្រពីរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត បានសហការជាមួយសាលាក្រុង មន្ទីរឧស្សាហកម្ម សិប្បកម្ម អង្គភាពរដ្ឋករទឹក និងមន្ទីរពាក់ព័ន្ធ ហើយត្រូវបានគណៈកម្មាធិការវាយតម្លៃចលនាប្រឡងប្រណាំង នៅក្នុងកិច្ចប្រជុំសមាជិកអាស៊ាន កាលពីថ្ងៃទី២៦-២៨ ខែមេសា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។ លោកបានឱ្យដឹងទៀតថា ទីក្រុងចំនួន១០ នៃសមាជិកអាស៊ាន ក្នុងនោះប្រទេសកម្ពុជា ទីក្រុងកែប បានទទួលពានរង្វាន់និរន្តរភាពបរិស្ថាន និងទីក្រុងតូចធំ ចំនួន១០ទៀត ក្នុងនោះប្រទេសកម្ពុជា ទីក្រុងពោធិ៍សាត់ ទទួលបានពាន់រង្វាន់ និងវិញ្ញាបនបត្រ លើផ្នែកសូចនាករទឹកស្អាតអាស៊ាន។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ក្រុងពោធិ៍សាត់ បានទទួលពានរង្វាន់ និងវិញ្ញាបនបត្រ ផ្នែកសូចនាករទឹកស្អាតអាស៊ាន ឆ្នាំ២០១៧ ពីទីក្រុង Bandar Seri Begawan  នៃប្រទេសប្រ៊ុយណេ និងត្រូវបានរៀបចំធ្វើពិធីអបអរសាទរនាពេលនេះ គឺជាមោទនៈភាពខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេសខេត្តយើង និងប្រជាពលរដ្ឋទូទាំងខេត្ត។ ឯកឧត្តមបានជម្រាបជូនថា ខេត្តពោធិ៍សាត់យើង មានធនធានធម្មជាតិ និងសក្តានុពលជាច្រើន ជាពិសេសទំនប់ធារាសាស្ត្រខ្នាតធំ២កន្លែង គឺទំនប់ទី៣ និងទី៥ នៅស្រុកភ្នំក្រវាញ គួបផ្សំទឹកស្ទឹងពោធិ៍សាត់ ដែលហូរចេញពីជួរភ្នំក្រវាញមិនចេះរីងស្ងួត (ស្ទឹងរស់) សម្រាប់បម្រើសេចក្តីត្រូវការប្រជាពលរដ្ឋ និងប្រើប្រាស់ទៅលើដំណាំកសិកម្ម ឧស្សាហកម្ម សិប្បកម្ម និងសត្វពាហនៈគ្រប់រដូវកាល។

ឯកឧត្តមបានថ្លែងទៀតថា នៅរាល់ធនធាន និងសក្តានុពលទាំងអស់នោះ បើគ្មានសន្តិភាព និងបើគ្មានការចូលរួមពីប្រជាពលរដ្ឋយើងនោះទេ ក៏មិនអាចទទួលបានពានរង្វាន់នោះដែរ គឺនៅខាងមុខសូមឱ្យប្រជាពលរដ្ឋយើងចូលរួមអភិវឌ្ឍន៍ខេត្តយើង និងថែរក្សាការពារសន្តិភាពបន្ថែមទៀត៕ (Ti Amo)

https://www.facebook.com/pursatprovincialhall855/videos/1990531601236616/

https://www.facebook.com/pursatprovincialhall855/videos/1990334744589635/

photo_2017-09-15_17-38-34 photo_2017-09-15_17-38-30 photo_2017-09-15_17-38-27 photo_2017-09-15_17-38-25 photo_2017-09-15_17-38-21 photo_2017-09-15_17-38-16 photo_2017-09-15_17-38-14 photo_2017-09-15_17-38-11 photo_2017-09-15_17-38-09 photo_2017-09-15_17-38-06 photo_2017-09-15_17-38-04 photo_2017-09-15_17-38-01 photo_2017-09-15_17-37-58 photo_2017-09-15_17-37-56 photo_2017-09-15_17-37-52 photo_2017-09-15_17-37-50 photo_2017-09-15_17-37-46 photo_2017-09-15_17-37-42 photo_2017-09-15_17-37-39 photo_2017-09-15_17-37-37 photo_2017-09-15_17-37-34 photo_2017-09-15_17-37-32 photo_2017-09-15_17-37-28 photo_2017-09-15_17-37-25 photo_2017-09-15_17-37-22 photo_2017-09-15_17-37-20 photo_2017-09-15_17-37-17 DSC_0331 21731089_958586590947129_5249320493061377325_n

 






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧