សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ចុះពិនិត្យតាមដេប៉ូលក់ទំនិញធំៗ ចំនួន៥កន្លែង រកឃើញស្រាបៀរ១៦៥កេស ហួសកាលបរិច្ឆេទប្រើប្រាស់

sovanney lor | តុលា ៩, ២០១៧ ៦:៣៧ ល្ងាច


(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យទំនិញនៅតាមដេប៉ូលក់ទំនិញធំៗ នៅក្នុងក្រុងពោធិ៍សាត់ចំនួន៥កន្លែង ដើម្បីស្វែងរកថា តើមានទំនិញណាមួយហួសកាលបរិច្ឆេទប្រើប្រាស់ដែរឬយ៉ាងណា?។

មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រោយពីបានត្រួតពិនិត្យរួចក្រុមការងារបានរកឃើញ៖

-ដេប៉ូស្រាបៀរអង្គរ មានស្រាបៀរTuborg ៦០កេស, ស្រាបៀរអង្គរ ៦០កេស, ស្រាបៀរខ្លាំង ២០កេស និងស្រាបៀរខ្លាខ្មៅ ១០កេស ដែលហួសកាលបរិច្ឆេទប្រើប្រាស់។

-ដេប៉ូស្រាបៀរTier &Henneken មានស្រាបៀរCrown Stout ២៥កេស ដែលហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន១៦៥កេស។

-សម្រា​ប់ដេប៉ូ អាំង សុខហេង បានដកហូតភេសជ្ជៈSamurai ចំនួន២កេស ដែលហួសកាលបរិច្ឆេទប្រើប្រាស់។

បើតាមមន្រ្តីកាំកុងត្រូល បានឲ្យដឹងទៀតថា ចំពោះក្រុមហ៊ុនស្រាបៀរខាងលើ ខាងម្ចាស់ដេប៉ូបានសំណូមពរសុំបញ្ជូនស្រាបៀរទាំងនេះមកភ្នំពេញ ដើម្បីកិនកម្ទេចចោលដោយខ្លួនឯង ហើយយើងក៏បានធ្វើកិច្ចសន្យាជាមួយម្ចាស់ដេប៉ូផងដែរ៕ (Ti Amo)

IMG_9366 IMG_9367 IMG_9368 IMG_9369 IMG_9370 IMG_9371 IMG_9372 IMG_9373 IMG_9374 IMG_9375 IMG_9376 IMG_9377 IMG_9378






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧