ពលរដ្ឋជិត១៥០០គ្រួសារ នៅខេត្តពោធិ៍សាត់ ដែលខកខានរកស៊ីទទួលទាន ក្នុងពេលភ្លៀងធ្លាក់ជាប់ៗគ្នា, ថ្ងៃនេះអភិបាលខេត្ត យកស្បៀងទៅចែកជូន (Video indside)

sovanney lor | តុលា ១១, ២០១៧ ៤:៥៨ ល្ងាច


(ពោធិ៍សាត់)៖ យោងតាមអាកាសធាតុមិនអំណោយផល ដែលប៉ុន្មានថ្ងៃកន្លងមកនេះមានភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នា ប្រជាពលរដ្ឋជិត១៥០០គ្រួសារ មកពីបណ្តាស្រុកក្រុងមួយចំនួនក្នុងខេត្តពោធិ៍សាត់ ខ្លះមានជីវភាពខ្វះខាត និងខ្លះទៀតមានមុខរបរមិនពិតប្រាកដ ខកខានរកស៊ីទទួលទានផងនោះ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ បានមកទទួលស្បៀងដោយផ្ទាល់ ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលជាសមាជិកក្រុមគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីដោះស្រាយភ្លាមៗ និងទាន់ពេលវេលា ក្នុងការចូលរួមចំណែក ក៏ដូចជាចែករំលែកនូវក្តីស្រលាញ់ ដែលធ្លាប់រួមសុខ រួមទុក្ខជាមួយនឹងគ្នាជារៀងរហូតមក។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមឳពុកម្តាយគេ បើប្រជាពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនមាន ហើយរត់មកពឹងពាក់ហើយ ឯកឧត្តមមិនដែលធ្វើព្រងើយនោះទេ ជាក់ស្តែងប្រជាពលរដ្ឋជិត១៥០០គ្រួសារខាងលើនេះ គឺក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាមស្មើៗគ្នា។ ឯកឧត្តមបានគូសបញ្ជាក់ថា ការដោះស្រាយជាបឋមនេះ មិនអាចឱ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនរកទទួលទានដោយខ្លួនឯង ទើបធ្វើឱ្យជីវភាពគាប់ប្រសើរ។ ម្យ៉ាងវិញទៀតត្រូវចេះរួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា ចាត់ទុកយើងទាំងអស់គ្នាជាគ្រួសារតែមួយ ក្នុងនោះរួមទាំងក្រុមគ្រួសារ របស់ឯកឧត្តម និងលោកជំទាវផលដែរ។

ឯកឧត្តមបានលើកឡើងទៀតថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ដូច្នេះបងប្អូនត្រូវចូលរួមការពារថែរក្សាតម្លៃនៃសុខសន្តិភាពកម្ពុជា ឲ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនថែមទៀត។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមបានអំពាវនាវ ឲ្យក្មួយៗដែលគ្រប់អាយុបោះឆ្នោត ឬអ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកគ្រប់អាយុបោះឆ្នោតហើយ តែមិនទាន់ចុះឈ្មោះ សូមរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ព្រោះនៅសល់តែ២៩ថ្ងៃទៀតប៉ុណ្ណោះ។

ប្រជាពលរដ្ឋនៅទីនោះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមអភិបាលខេត្ត ដែលពួកគាត់មានសមាជិកថ្មីម្នាក់ទៀតប្រកបដោយព្រហ្មវិហារធម៌ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា ព្រមទាំងបានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារៀងរហូត៕ (Ti Amo)

DCIM100MEDIADJI_0272.JPG

DCIM100MEDIADJI_0297.JPG

DCIM100MEDIADJI_0307.JPG

DCIM100MEDIADJI_0313.JPG

Image1 Image2 Image3 IMG_1163 IMG_1177 IMG_1198 IMG_1216 IMG_1236 IMG_1242






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧